|

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ ត្រូវលើកពេលទៅខែតុលា ឆ្នាំ២០២៥ ដោយសារភាគីថៃមានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគទី១ របស់ខ្លួន


កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធ ភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ នៃកម្ពុជា និងកងទ័ពភូមិភាគទី១ នៃថៃ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥។ សេចក្តីលើកពេលនេះកើតឡើងដោយសារខាងភាគីថៃមានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគទី១ របស់ខ្លួន។

ដោយឡែកយោធភូមិភាគទី៥ នៃកម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំRBCឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ និងមានប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្កិការជាក់ស្តែង សំដៅលើការកែលម្អសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

ប្រភព៖ ក្រសួងការពារជាតិ