|

ឯកឧត្តមណេត ភក្ត្រា៖ «កងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា កំពុងបន្តការពារដែនអធិបតេយ្យកម្ពុជា នៅភូមិព្រៃចាន់ដោយភាពអង់អាច ក្លាហាន»


ឯកឧត្តមណេត ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារមួយនៅលើផេកផ្លូវការរបស់ឯកឧត្តម ដោយមានន័យខ្លឹមសារថា៖ ថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជាបាននឹងបន្តការពារដែនដីជាតិ ដោយភាពអង់អាច និងក្លាហាន ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីកម្លាំងប្រដាប់អាវុធចម្រុះពីប្រទេសថៃ បានឈ្លានពានចូលមកក្នុងទឹកដីកម្ពុជា និងប្រើហិង្សាលើប្រជាពលរដ្ឋកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ។

តាមរបាយការណ៍បានបញ្ជាក់ថា ការបំពានរបស់ភាគគីថៃ បានបណ្តាលឲ្យមានអ្នករងរបួសសរុប ៣០ នាក់ដោយឡែក ក្រោយពីកើតមានហេតុការណ៍ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធបានចូលរួមជួយសង្គ្រោះ និងសហការជាមួយប្រជាពលរដ្ឋក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងតំបន់។