នៅក្នុងពន្ធនាគារយប់ទី២៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាយបាន សម្រាន្តលក់ធម្មតា និងសម្របខ្លួនបានយ៉ាងល្អ
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ អ្នកសារព័ត៌មានបានរាយការណ៍ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី និងជាអ្នកទោសក្នុងការកាត់ទោសមួយឆ្នាំ នៅពន្ធនាគារកណ្តាល បានចំណាយយប់ទីពីរជាធម្មតានៅក្នុងបន្ទប់ដាច់ដោយឡែក ក្រោយពីការរក្សាទុកដោយឡែករយៈពេលប្រាំថ្ងៃ។

ប្រភពផ្លូវការពីពន្ធនាគារបានបញ្ជាក់ថា ទោះបីលោកថាក់ស៊ីនមានអាយុ ៧៦ ឆ្នាំក៏ដោយ លោកគេងលក់ស្រួល មិនមានសញ្ញាតានតឹង ឬជំងឺធ្លាក់ទឹកចិត្ត និងបានទទួលទានអាហារទាំងអស់។ លោកកំពុងសម្របខ្លួនបានល្អ និងបានសហការយ៉ាងពេញទំហឹងតាមការណែនាំរបស់នាយកដ្ឋានកែតម្រូវ។
ទាក់ទងនឹងលក្ខខណ្ឌនៅក្រៅឃុំ សម្រាប់ការកាត់ទោសមួយឆ្នាំ អ្នកទោសត្រូវមានអាកប្បកិរិយាល្អ។ វាយតម្លៃអាកប្បកិរិយាមានបីកម្រិត៖ គឺកមហរិតល្អបំផុត៖ តិចជាងមួយភាគបីនៃទោសដែលនៅសល់ (មិនលើស ៤ ខែ) កម្រិតល្អណាស់៖ តិចជាងមួយភាគបួន (មិនលើស ៣ ខែ) និងកម្រិតល្អ៖ តិចជាងមួយភាគប្រាំ (មិនលើស ២ ខែ ១៥ ថ្ងៃ)។
លោកថាក់ស៊ីន ត្រូវបានចាត់ថ្នាក់ជាអ្នកទោសថ្នាក់មធ្យម ហើយអាចមានសិទ្ធិទទួលការដំឡើងថ្នាក់នៅខែធ្នូ ឆ្នាំ ២០២៥ ប្រសិនបើលោកមានអាកប្បកិរិយាល្អនៅក្នុងពន្ធនាគារ។
ក្រៅពីនេះ ការលើកលែងទោសពិសេស សម្រាប់អ្នកមានអាយុចាប់ពី ៧០ ឆ្នាំ ឬមានជំងឺធ្ងន់ធ្ងរ អនុញ្ញាតឲ្យទទួលការលើកលែងបន្ទាន់ បន្ទាប់ពីសំណុំរឿងត្រូវបានពិនិត្យ និងអនុម័តដោយគណៈកម្មាធិការពិចារណា និងអគ្គនាយកដ្ឋានកែតម្រូវរួចរាល់ ករណីពិសេសនេះក៏ត្រូវបានអនុម័តដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ផងដែរ។
ដោយឡែកនាយកដ្ឋានកែតម្រូវរបស់ថៃ បានផ្តោតលើសន្តិសុខខ្ពស់ ដោយមានការតាមដាន និងចាត់តាំងមន្ត្រីដែលមានជំនាញក្នុងការពារនិងមើលថែសកម្មភាពរបស់លោកថាក់ស៊ីន។ ការព្រួយបារម្ភពីគ្រោះថ្នាក់ និងអាកប្បកិរិយាដោយសង្គមពន្ធនាគារ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីធានាសុវត្ថិភាពរបស់លោក។
ប្រភព៖ Khaosod















