ក្រុមបះបោរថៃ បានបង្កចលាចល និងបំផ្ទុះគ្រាប់បែកនៅតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសថៃ


ការិយាល័យទំនាក់ទំនងសាធារណៈខេត្ត Narathiwat បានរាយការណ៍ថា ការវាយប្រហារដោយគ្រាប់បែកបានវាយប្រហារទីតាំងចំនួនប្រាំមួយនៅទូទាំងស្រុកចំនួនប្រាំនៃខេត្តភាគខាងត្បូងនៃប្រទេសថៃកាលពីយប់ថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៥។

ឧបទ្ទវហេតុទីមួយបានកើតឡើងនៅម៉ោង ៧:៤០នាទីយប់នៅពេលដែលពួកបះបោរបានដុតសំបកកង់ហើយដាក់វត្ថុសង្ស័យនៅលើផ្លូវលេខ ៤០៥៦ ក្បែរផ្លូវរថភ្លើងក្នុង Ban Aibatu ឃុំ To Deng ស្រុក Su-ngai Padi ។ ដប់នាទីក្រោយមក វេលាម៉ោង៧:៥០នាទីយប់ គ្រាប់បែកមួយគ្រាប់បានផ្ទុះនៅក្បែរកន្លែងកើតហេតុ ខណៈដែលរថយន្តរបស់មេភូមិ និងអ្នកស្ម័គ្រចិត្តដើរកាត់ ដែលធ្វើឱ្យមនុស្ស២នាក់បានរងរបួស។

ការផ្ទុះបានបន្តលាន់លឺជាបន្តបន្ទាប់ទៀតនៅ យប់នោះក្នុងស្រុកជាច្រើនដូចជា Su-ngai Padi បណ្ដាលឱ្យមនុស្សរបួស ២ នាក់ និង ខូចខាតរថយន្ត ១ គ្រឿង, នៅ Chanae មិនមានអ្នករងរបួស, នៅ Bacho មិនមាន អ្នក ស្លាប់ និងរបួសទេ, នៅ Cho-airong និងSi Sakhon ជាដើម។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ផៃសាល់ នូសាំង មេបញ្ជាការយោធភូមិភាគទី៤ និងជាប្រធានបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ភូមិភាគទី៤) បានបញ្ជាឱ្យគ្រប់អង្គភាពទាំងអស់ បង្កើនសន្តិសុខនៅតាមមូលដ្ឋានប៉ុស្តិ៍ត្រួតពិនិត្យ និងក្នុងពេលល្បាត។ លោកបានណែនាំដល់កងកម្លាំង ត្រូវពង្រឹងការត្រួតពិនិត្យយានយន្តបុគ្គល និង វត្ថុសង្ស័យ ជាពិសេសតំបន់សេដ្ឋកិច្ច និង សម្របសម្រួលជាមួយបណ្តាញសហគមន៍ ក្រោមផែនការសន្តិសុខព្រំដែនឆ្នាំ២០២៥។

អាជ្ញាធរថៃក៏បានជំរុញឱ្យប្រជាជនរបស់ខ្លួន មានការប្រុងប្រយ័ត្នខ្ពស់ និងរាយការណ៍ពី វត្ថុគួរឱ្យសង្ស័យ ឬអាកប្បកិរិយារបស់ជនចម្លែកមុខផងដែរ។