ឡានដឹកទំនិញរបស់ថៃចំនួន ៥០០ គ្រឿង ត្រូវបានជាប់គាំងនៅព្រំដែនមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ាហាមឃាត់ការនាំចូលទំនិញថៃ
ឡានដឹកទំនិញជាច្រើនគ្រឿងដែលផ្ទុកទំនិញថៃ បានជាប់គាំងនៅខាងថៃនៃស្ពានមិត្តភាពទី២ ដែលតភ្ជាប់ Myawaddy ក្នុងរដ្ឋ Karen បន្ទាប់ពីការហាមឃាត់ការនាំចូលរបស់រដ្ឋាភិបាល។ ឈ្មួញម្នាក់បានបញ្ជាក់ថា រថយន្តទាំងនោះត្រូវបានចតនៅក្នុងក្រុង Mae Sot ដែលជាក្រុងជាប់ព្រំដែនថៃ ចាប់តាំងពីថ្ងៃទី ៥ ខែសីហាមកម្ល៉េះ ដោយរង់ចាំការអនុញ្ញាតការនាំចូលពីប្រទេសមីយ៉ាន់ម៉ា។

ការចូលទំនិញរបស់ថៃតាមស្ពានមិត្តភាពទី២នេះ ត្រូវបានផ្អាកបន្ទាប់ពីមន្ត្រីយោធា និងស៊ីវិលជាន់ខ្ពស់ត្រូវបានចាប់ខ្លួនដោយរបបយោធាពីបទអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងកាត់ស្ពានទន្លេថាលវីនក្នុងខេត្ត ប៉ាអាន។ ការបិទនេះមានរយៈពេលប្រហែល២ សប្តាហ៍ហើយ ក្នុងនោះរថយន្តរាប់រយគ្រឿងនៅតែជាប់គាំងនៅក្នុងក្រុងនោះដដែល។
ទោះយ៉ាងណាក៏ដោយ ការនាំចេញពីប្រទេសមីយ៉ាន់ម៉ា រួមមាន ខ្ទឹមបារាំង ម្ទេស សណ្តែក អង្ករ បន្លែ សាច់ និងត្រី នៅតែហូរចូលប្រទេសថៃដូចធម្មតា។ ទំនិញមីយ៉ាន់ម៉ានៅតែត្រូវបានអនុញ្ញាតឲ្យចូលប្រទេសថៃ ប៉ុន្តែវាដំណើរការតែក្នុងកិច្ចសហប្រតិបត្តិការនៃក្រុមដែលកំណត់ដោយរបបយោធា កងកម្លាំងការពារព្រំដែន (BGF) កងទ័ពប្រជាធិបតេយ្យ និងសម្ព័ន្ធជាតិ – ក្រុមប្រឹក្សាជាតិប៉ុណ្ណោះ។ ដោយឡែក ឈ្មួញនាំចូលពីប្រទេសថៃត្រូវបានរបបយោធារឹបអូសនៅខេត្តប៉ាអាន រាជធានីនៃរដ្ឋការរ៉ែន និងនៅម្តុំម៉ាឡាមីន រាជធានីនៃរដ្ឋមន ដោយសារតែគ្មានរថយន្តដឹកទំនិញណាហ៊ានធ្វើសកម្មភាពទៀតទេ»។
ជាងនេះទៅទៀតទំនិញថៃដែលបានទៅដល់ Myawaddy រួចហើយរួមមានទំនិញចំនួន ៣៥ ត្រូវបានរបបយោធានាពិនិត្យយ៉ាងតឹងរ៉ឹង ហើយឈ្មួញទាំងនោះត្រូវជួលឃ្លាំងដើម្បីរក្សាទុក ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យនាំចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ថែមឡើយ។
ប្រភព៖ KIC













