សាកលវិទ្យាល័យស្វាយរៀង រួមជាមួយស.ស.យ.កស្រុក និងរដ្ឋបាលស្រុកស្វាយទាប បាននាំយកនូវសម្ភារមួយចំនួនទៅបរិច្ចាកកងទ័ពជួរមុខចំនួន៤០នាក់ និងជនភៀសសឹកប្រមាណ២០០នាក់
ខេត្តឧត្តរមានជ័យ៖ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ សាកលវិទ្យាល័យស្វាយរៀង រួមជាមួយស.ស.យ.កស្រុម និងរដ្ឋបាលស្រុកស្វាយទាប ខេត្តស្វាយរៀង បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារៈមួយចំនួនទៅឧបត្ថម្ភដល់កងទ័ពជួរមុខចំនួន៤០នាក់ និងជនភៀសសឹកប្រមាណ២០០នាក់ នៅខេត្តឧត្តរមានជ័យ។



ក្នុងដំណើរនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យស្វាយរៀង ឯកឧត្តមម៉ក់ ងយ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្ដមសិក្សា ឯកឧត្តមសាស្ត្រាចារ្យ ទុំសារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង ព្រមទាំងសាស្រា្តចារ្យ លោកគ្រូ អ្នកគ្រូ និស្សិតសាកលវិទ្យាល័យស្វាយរៀង តំណាងស.ស.យ.កស្រុក និងរដ្ឋបាលស្រុកស្វាយទាបជាច្រើនរូប។







គួរបញ្ជាក់ផងដែរថា សម្ភារៈដែលបាននាំយកទៅរួមមាន អង្ករ ៣០០គីឡូ ទឹកសុទ្ធ ២៥កេស មី២៥កេស នំអន្សមត្នោត១២៣០នំ នំទ្រាំ ២០គីឡូ ត្រីងៀត២០គីឡូ អំបុក ឆៃប៉ូវ សៀង ជូនទៅដល់កងទ័ពនៅតាមព្រំដែនប្រមាណ៤០នាក់ ដែលក្នុងមួយនាក់៥ម៉ឺនរៀល និងជនភៀសសិកចំនួន ២០០នាក់ ក្នុងម្នាក់២ម៉ឺនរៀល៕











