|

វៀតណាម សាទរកិច្ចព្រមព្រៀង បទឈប់បាញ់កម្ពុជា-ថៃ


ហ្សឺណែវ, ៣០ កក្កដា ២០២៥ — សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលជប៉ុនដឹកនាំរដ្ឋសភាទាំងពីរ កំពុងបំពេញបេសកកម្មការទូតនៅប៉ែកអឺរ៉ុប។

ក្នុងជំនួបនោះ ប្រធានរដ្ឋសភាទាំងពីរ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសខ្លួនៗ។ ភាគីវៀតណាមបានអបអរសាទរកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ និងគាំទ្រដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយការចរចាជាធំនាំនាំមកនូវសុខសន្តិភាពដល់ប្រជាជនទាំងពីរប្រទេស និងតំបន់។ វៀតណាមក្នុងនាមជាមិត្តភូមិផងរបងបានសន្យាចូលរួមសង្កេតការណ៍លើកិច្ចព្រមព្រៀងនេះផងដែរ។

ប្រធានរដ្ឋសភាទាំងពីរ បានវាយតម្លៃខ្ពស់លើទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពរឹងមាំនិងជាដៃគូគាំទ្រគ្នាដោយខិតខំជាប្រចាំទាំងកម្រិតទ្វេភាគី និងពហុភាគី។ វៀតណាមបានរំលឹកពីការជួយសង្គ្រោះកម្ពុជាចេញពីរបបប៉ុលពតក្នុងឆ្នាំ១៩៧៩ ខណៈកម្ពុជាក៏បានជួយវិញដល់ការបង្រួបបង្រួមជាតិវៀតណាមកាលពី ៥០ ឆ្នាំមុន។

ទាំងសម្តេចឃួន សុដារី និងឯកឧត្តម ជិន ថាញ់មិន បានសន្យាខិតខំបន្តជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាទាំងពីរ ឱ្យមានលទ្ធផលបម្រើប្រជាពលរដ្ឋបានច្រើនជាងមុន។ ជាពិសេស គឺការលើកស្ទួយសហប្រតិបត្តិការរវាងសមាជិកសភាវ័យក្មេង ក្រុមមិត្តភាព គណៈកម្មាធិការជំនាញ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា

ប្រភព ក្រសួងព័ត៌មាន