ឯកអគ្គរដ្ឋទូតអាមេរិក ដែលជ្រើសរើសដោយលោក Trump បានបន្ទោសថៃថា ជម្លោះព្រំដែនរបស់ថៃជាមួយកម្ពុជា មិនបានជួយប្រជាជនថៃ ឬជួយពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិកឡើយ
លោក Sean O’Neill បេក្ខភាពឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ ដែលត្រូវបានជ្រើសរើសដោយលោក ដូណាល់ ត្រាំ បានថ្លែងនៅសវនាការរបស់ព្រឹទ្ធសភាថា លោកនឹងបញ្ជាក់ប្រាប់ប្រទេសថៃថា ជម្លោះព្រំដែនរបស់ថៃជាមួយកម្ពុជា មិនបានជួយប្រជាជនថៃ ឬជួយពង្រឹងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកឡើយ។ លោកបានបង្ហាញការព្រួយបារម្ភចំពោះការប៉ះទង្គិចដែលធ្វើឱ្យមនុស្សស្លាប់ច្រើន និងជនភៀសខ្លួនរាប់សេនម៉ឺននាក់។

ក្នុងស្ថានភាពនោះ មេដឹកនាំថៃ និងកម្ពុជា បានព្រមព្រៀងលើបទឈប់បាញ់នៅម៉ាឡេស៊ី ដើម្បីបញ្ឈប់ជម្លោះបែបយុទ្ធនាការដ៏ធំជាងគេក្នុងរយៈពេលជាងដប់ឆ្នាំ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្រោយការព្រមានពីលោក ត្រាំ ថាការបន្តប៉ះទង្គិចអាចប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
អំពីស្ថានការណ៍ក្នុងមីយ៉ាន់ម៉ា លោក O’Neill ក៏បានបង្ហាញការមិនឯកភាពចំពោះការទទួលស្គាល់រដ្ឋាភិបាលយោធា និងការបោះឆ្នោតបែប “បោកប្រាស់” ដែលគ្មានការចូលរួមពីប្រជាពលរដ្ឋភាគច្រើន។ លោកបានជំរុញថៃកុំឱ្យផ្តល់ភាពស្របច្បាប់ដល់ការបោះឆ្នោតដែលមិនត្រឹមត្រូវនោះទេ។
ដោយឡែក លោក Vikram Nehru ពី Foreign Policy Institute បានថ្លែងថា ថៃ និងកម្ពុជាត្រូវសហការគ្នា ហើយស្វះស្វែងដំណោះស្រាយយូរអង្វែង ដូចជា ការកំណត់ព្រំដែនឲ្យច្បាស់លាស់ ការត្រួតពិនិត្យបទឈប់បាញ់ និងការវិនិយោគសេដ្ឋកិច្ចតាមព្រំដែន។ លោកបញ្ជាក់ថា សន្តិភាពនៅអាស៊ីអាគ្នេយ៍គឺសំខាន់សម្រាប់ស្ថិរភាព និងកំណើនសេដ្ឋកិច្ចរបស់តំបន់។
ប្រភព៖ CNA















