លោក Trump ប្រកាសថា លោកបានធ្វើកិច្ចព្រមព្រៀងបញ្ជូនអាវុធអាមេរិកទៅកាន់អ៊ុយក្រែន តាមរយៈអង្គការណាតូ


ប្រធានាធិបតី Donald Trump បាននិយាយថា លោកបានធ្វើកិច្ចព្រមព្រៀងជាមួយអង្គការណាតូ ដើម្បីឱ្យសហរដ្ឋអាមេរិកបញ្ជូនអាវុធទៅអ៊ុយក្រែនតាមរយៈសម្ព័ន្ធមិត្ត ហើយថា NATO នឹងចំណាយសម្រាប់អាវុធទាំងនោះ “មួយរយភាគរយ”។

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានលើកឡើងថា លោកបានជំរុញឱ្យមេដឹកនាំអ៊ុយក្រែនបន្តទៅមុខទៀត តាមរយៈការផ្ដល់សព្វាវុធគ្រប់គ្រាន់ រួមទាំងប្រព័ន្ធការពារអាកាស។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងនិយាយជាមួយបណ្តាប្រទេសនៅអឺរ៉ុបអំពីការផ្ដល់ជំនួយដល់អ៊ុយក្រែនផងដែរ។

គួររំឭកផងដែរថា កាលពីដើមសប្តាហ៍នេះ លោក Trump បានបង្ហើបថា រដ្ឋបាលលោកកំពុងពិនិត្យមើលថាតើត្រូវបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot មួយផ្សេងទៀតទៅកាន់អ៊ុយក្រែនដែរឬទេ។

ប្រភព៖ CNN