មនុស្សជាង ៨០០នាក់ មកពី ៨ប្រទេស បានចូលរួមរត់ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ “PREAH VIHEAR TEMPLE RUN” ដើម្បីអបអរសាទរខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ អ្នកចូលរួមរត់ចំនួន ៨០៨នាក់ មកពី ៨ប្រទេស បានចូលរួមរត់ក្នុងព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ “PREAH VIHEAR TEMPLE RUN” ដើម្បីអបអរសាទរខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ០៧ កក្កដា ២០០៨ – ០៧ កក្កដា ២០២៥។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងលើវិញ្ញាសាររត់ចម្ងាយ ៤២.៥គីឡូម៉ែត្រ ២២.៦គីឡូម៉ែត្រ ៩គីឡូម៉ែត្រ និង១,៣០០ម៉ែត្រ។

សូមជម្រាបថា ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ “PREAH VIHEAR TEMPLE RUN”
ត្រូវបានរៀបចំដោយ រត់ជាមួយសាយ “Run with SAI” និងអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះវិហារ និងសហភាពសហព័ន្ធយុវជនកម្ពុជា។

















