|

វៀតណាមក្លាយជាអ្នកត្រួសត្រាយផ្លូវច្បាប់ដំបូងបង្អស់របស់ពិភពលោកស្តីពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល!


វៀតណាមបានបោះជំហានយ៉ាងក្លៀវក្លាទៅកាន់ដំណាក់កាលបច្ចេកវិជ្ជាសាកល ដោយក្លាយជាប្រទេសដំបូងគេនៅទូទាំងពិភពលោកដែលអនុម័តច្បាប់ដ៏ទូលំទូលាយជាពិសេសសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល។

គោលបំណងនៅពីក្រោយច្បាប់នេះ រួមមានការជំរុញការផ្លាស់ប្តូរឌីជីថលជាតិ និងការកំណត់ទីតាំងបច្ចេកវិទ្យាជាសកល ព្រមទាំងសម្រេចបាននូវគោលដៅចំនួន ១៥០,០០០ ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល។ ច្បាប់នេះក៏បង្ហាញពីការលើកទឹកចិត្តសំខាន់ៗមួយចំនួនសម្រាប់សហគ្រាសធុនតូច និងមធ្យម ការចាប់ផ្តើមអាជីវកម្ម និង FIEs (សហគ្រាសវិនិយោគបរទេស) រួមទាំងការឧបត្ថម្ភធនរហូតដល់ ៥០% លើការទិញយកបច្ចេកវិទ្យា និងការអភិវឌ្ឍន៍គំរូសម្រាប់ការចាប់ផ្តើមអាជីវកម្មក្នុងស្រុក។ វាក៏ផ្តល់ការគាំទ្រតាមរយៈហេដ្ឋារចនាសម្ព័ន្ធ អាទិភាពនៃលទ្ធកម្ម និងការបណ្តុះបណ្តាល ការលើកទឹកចិត្តឱ្យ FIEs ផ្ទេរបច្ចេកវិទ្យាជាមួយនឹងការកាត់បន្ថយពន្ធសម្រាប់ការធ្វើដូច្នេះ ជាពិសេសសម្រាប់ MSMEs ផងដែរ។

ច្បាប់ដំបូងបង្អស់នេះមានគោលបំណងផ្លាស់ប្តូរប្រទេសទៅជាមជ្ឈមណ្ឌលដ៏រស់រវើកសម្រាប់ AI, cryptocurrencies និងការច្នៃប្រឌិតបច្ចេកវិទ្យា។ ខណៈពេលដែលប្រទេសដូចជាសហរដ្ឋអាមេរិក និងចិនកំពុងមានអំនួតលើភាពរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ខ្លួន ប្រទេសវៀតណាមបានបង្រួបបង្រួមទិដ្ឋភាពសេដ្ឋកិច្ចឌីជីថលផ្សេងៗទៅក្នុងក្របខ័ណ្ឌច្បាប់តែមួយ។

ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រនេះ ដែលត្រូវបានគូសបញ្ជាក់នៅក្នុង “ផែនការបច្ចេកវិទ្យាជាតិ” បង្ហាញពីចេតនាច្បាស់លាស់ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា កម្លាំងពលកម្មដែលមានជំនាញឌីជីថល និងទ្រព្យសម្បត្តិគ្រីបតូដែលទទួលស្គាល់ដោយស្របច្បាប់ ព្រមទាំងមហិច្ឆតាពង្រីកដល់ការបង្កើតទីក្រុងបច្ចេកវិទ្យាទំនើបដែលមានសមត្ថភាពផលិតបន្ទះឈីប ម៉ាស៊ីនមេ និងសូហ្វវែរសម្រាប់ការនាំចេញជាសកលក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំខាងមុខ។

គួរបញ្ជាក់ថា ច្បាប់ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលដែលត្រូវបានអនុម័តដោយរដ្ឋសភានីតិកាលទី ១៥ ដោយមានសម្លេងគាំទ្រលើសលប់ចំនួន ៤៤១ លើ ៤៤៥ នៅថ្ងៃទី១៤ ខែមិថុនា នឹងត្រូវចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦៕

ប្រភព៖ Vietnam News, Thea Nation