ចិនពោលកោតសរសើរកម្ពុជាពេលសួរអំពីការនិរទេសពលរដ្ឋតៃវ៉ាន់
នៅក្នុងដំណើរទស្សនកិច្ចមកកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិនបានកោតសរសើររដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តតាម «គោលការណ៍ចិនតែមួយ» នៅពេលធ្វើអត្ថាធិប្បាយលើការនិរទេស ពលរដ្ឋតៃវ៉ាន់ទៅប្រទេសចិន កាលពីដើមសប្តាហ៍នេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសចិន “វាយតម្លៃខ្ពស់” ចំពោះការដោះស្រាយរបស់កម្ពុជាលើបញ្ហានេះ។
ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថា កម្ពុជាបាននិរទេសពលរដ្ឋតៃវ៉ាន់មួយចំនួនទៅប្រទេសចិន បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនធ្វើការក្នុង មជ្ឈមណ្ឌល បន្លំ ទូរគមនាគមន៍។
លោក Lin បាននិយាយថា ប្រទេសចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការពង្រឹងច្បាប់ជាមួយកម្ពុជា ដើម្បីបង្ក្រាបការលេងល្បែងអនឡាញ និងការក្លែងបន្លំតាមប្រព័ន្ធអេឡិចត្រូនិច។