| | |

គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ជំរុញឱ្យនាយករដ្ឋមន្ត្រីថៃ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន


គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃនេះ ដោយបានបញ្ជូនភាពរញ្ជួយដល់ទីក្រុងបាងកក ហើយបានជំរុញឱ្យនាយករដ្ឋមន្ត្រីថៃ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។

ប៉ូលិសបានបញ្ជាក់ថា នៅទីក្រុងបាងកក អគារខ្ពស់មួយដែលកំពុងសាងសង់បានបាក់នៅជិតផ្សារ Chatuchak ក្នុងទីក្រុង។ យ៉ាងហោចណាស់មនុស្ស ៤៣ នាក់ត្រូវបានគេគិតថាកំពុងជាប់គាំង ហើយមនុស្ស ២ នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ខណៈមនុស្ស ៧ នាក់ត្រូវបានជួយសង្គ្រោះពីគំនរបែកបាក់នៃអគារ។

ខ្សែវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា រចនាសម្ព័ន្ធជាច្រើនបានរងការខូចខាត ដោយបានដួលរលំ និងបណ្ដាលឱ្យមនុស្សម្នាផ្អើលរត់ស្លន់ស្លោរចេញមកខាងក្រៅ។

គួរបញ្ជាក់ថា យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) គ្រោះរញ្ជួយដីនេះមានជម្រៅ ១០ គីឡូម៉ែត្រ ( ៦.២ម៉ាយ) ក្នុងកម្រិត 7.2 រ៉ិចទ័រ ហើយមានចំណុចកណ្តាលប្រហែល ១៧ គីឡូម៉ែត្រពីទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា៕

ប្រភព៖ Independent, Nation Thailand