កសិករថៃប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ទាមទារឱ្យរដ្ឋាភិបាលធានាតម្លៃស្រូវ
សាស្ត្រាចារ្យ Natthachalai Mayurasak អ្នកសម្របសម្រួលក្រុមនេះ បានអំពាវនាវឱ្យរដ្ឋាភិបាលធានាតម្លៃអង្ករ ១១០០០ បាតក្នុងមួយតោនក្នុងកម្រិតសំណើម ១៥%។ ប្រសិនបើឧបសគ្គផ្លូវច្បាប់រារាំងការអនុវត្តផ្ទាល់ លោកបានស្នើឱ្យចេញព្រះរាជក្រឹត្យ។ លោកក៏បានប្រកាសពីការដាក់ញត្តិគាំទ្រដែលមានហត្ថលេខា កសិករចំនួន ៥០.០០០ នាក់ផងដែរ។

កសិករជាង៣០០នាក់ មកពី Phichit, Nakhon Pathom, Suphan Buri, Ang Thong, Lop Buri, និង Ayutthaya បានប្រមូលផ្តុំគ្នានៅក្រសួងកសិកម្មនិងសហករណ៍នៅថ្ងៃអង្គារទី០៤ ខែមីនាមុនពេលហែក្បួនទៅកាន់ស្ពាន Makkhawan Rangsan ក្បែរវិមានរដ្ឋាភិបាល។ ក្រុមនេះបានស្វែងរកការដាក់ញត្តិទៅនាយករដ្ឋមន្រ្តី Paetongtarn Shinawatra ដោយជំរុញឱ្យមានវិធានការជាបន្ទាន់លើការលំបាកផ្នែកហិរញ្ញវត្ថុរបស់កសិករ។
ការធ្វេីបាតុកកម្មដោយរថយន្តក្រុងដែលមានសំឡេងខ្លាំងបានដឹកនាំក្បួនទៅដល់គោលដៅ។ ពេលមកដល់អ្នកតំណាងបានពិភាក្សាជាមួយមន្ត្រីដោយទាមទារឱ្យឧបនាយករដ្ឋមន្ត្រីទទួលញត្តិ។ ទោះយ៉ាងណាក៏ដោយ ដោយសារមិនមានមន្ត្រីពាក់ព័ន្ធណាមួយមានវត្តមាននោះ រដ្ឋាភិបាលបានចាត់អគ្គលេខាធិការរង ជូនលោកនាយករដ្ឋមន្ត្រី Somkid Chuakong ឱ្យទទួលជំនួសលោកស្រី។ទាក់ទិននឹងញត្តិដែលមានសក្តានុពលសម្រាប់ការដករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Phichai Naripthaphan នោះ Natthachalai បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។


ទោះយ៉ាងណាលោកបញ្ជាក់ថាបើរដ្ឋាភិបាលមិនឆ្លើយតបក្នុងរយៈពេល ៧ ថ្ងៃ ក្រុមនេះនឹងបន្តតាមដាន និងធ្វេីបាតុកម្មបន្ត ប្រសិនបើមិនមានការរីកចម្រេីនទេ លោកបានព្រមានថា ការតវ៉ាអាចនឹងកើនឡើង ដោយលើកឡើងពីការមិនពេញចិត្តចំពោះវិធានការរបស់រដ្ឋាភិបាលមុន ដែលកសិករនិយាយថាដាក់លក្ខខណ្ឌមិនអនុវត្តដោយមិនបានដោះស្រាយកង្វល់ស្នូលរបស់ពួកគេ។
ប្រភព៖ Asia News Network