រុស្ស៊ីប្រឈមមុខនឹងការសន្ទនាដោយផ្ទាល់ជាមួយអាមេរិក ជុំវិញសង្គ្រាមអ៊ុយក្រែន


វិមានក្រឹមឡាំងបានប្រតិកម្មជុំវិញភាពមិនច្បាស់លាស់ចំពោះការផ្ដល់យោបល់របស់សហរដ្ឋអាមេរិកដែលថាកិច្ចខិតខំប្រឹងប្រែងក្នុងការចរចាអំពីសង្គ្រាមនៅអ៊ុយក្រែនកំពុងដំណើរការ។

លោក Trump បានអះអាងថា លោកអាចបញ្ចប់យ៉ាងឆាប់រហ័សចំពោះអរិភាពដែលបង្កឡើងដោយរុស្ស៊ីទៅលើប្រទេសជិតខាងគឺអ៊ុយក្រែន កាលពីបីឆ្នាំមុន។

បេសកជនរបស់ប្រធានាធិបតី អាមេរិក បាន ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃចន្ទថា លោកកំពុងដាក់ផែនការក្នុងគោលដៅដើម្បីសន្តិភាពរួមគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់បាននិយាយថា ខណៈពេលដែលទីក្រុងមូស្គូនៅតែបើកចំហសម្រាប់កិច្ចពិភាក្សាដ៏មានសក្តានុពល ដំណោះស្រាយមួយនឹងត្រូវបំពេញតាមការទាមទាររបស់លោកពូទីន។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក Trump បានបង្ហាញថាលោកបានទាក់ទងជាមួយលោក Putin ដោយផ្ទាល់ ហេីយលោកក៏រំពឹងថានឹងមានការសន្ទនាជាច្រេីនទៀតជាមួយពូទីនផងដែរ។

លោក Trump ក៏បានបង្ហាញភាពជឿជាក់ថា សហរដ្ឋអាមេរិកកំពុងធ្វើឱ្យមានវឌ្ឍនភាពក្នុងការបញ្ចុះបញ្ចូលឱ្យមានកិច្ចកិច្ចចរចាឆ្ពោះទៅរកការបញ្ចប់សង្គ្រាម ប៉ុន្តែលោក Trump មិនទាន់អាចផ្តល់ព័ត៌មានលម្អិតជុំវិញការលើកឡើងនេះនៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក Donald Trump បានអះអាងបែបនេះ ដោយចាប់តាំងពីបានចាប់ផ្តើមយុទ្ធនាការជាប្រធានាធិបតីមក លោក Trump តែងបានអះអាងម្តងហើយម្តងទៀតថានឹងនាំមកនូវការបញ្ចប់សង្រ្គាមឱ្យបានយ៉ាងឆាប់រហ័ស។

ប្រភព៖ Aljazeera