លោក Xi សាទរចំពោះសកម្មភាពដ៏អង់អាចរបស់នាយករដ្ឋមន្ត្រីថៃ ក្នុងការប្រឆាំងនឹងការល្បួង ឆបោកជនជាតិចិនតាមប្រព័ន្ធអ៉ីនធឺណេត


ប្រធានាធិបតីចិនលោក Xi Jinping បានថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីថៃ Paetongtarn Shinawatra កាលពីថ្ងៃព្រហស្បតិ៍ចំពោះ «វិធានការខ្លាំង» ដែលប្រទេសលោកស្រីបានអនុវត្តប្រឆាំងនឹងមជ្ឈមណ្ឌលបោកប្រាស់ដែលផ្តោតលើប្រជាជនចិន។

ការឆបោកបានរីកដុះដាលនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា មានបុគ្គលិកជាជនបរទេសត្រូវបានគេជួញដូរ ត្រូវបានបង្ខំឱ្យបោកប្រាស់ជនរួមជាតិរបស់ពួកគេក្នុងតម្លៃរាប់ពាន់លានដុល្លារ។ ពលរដ្ឋចិនមួយចំនួនត្រូវបានជួយសង្គ្រោះពីបរិវេណដែលបង្កឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកទេសចរ។

ប្រទេសចិនគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ប្រទេសថៃ ខណៈដែលខ្លួនស្វែងរកការកសាងឡើងវិញនូវវិស័យទេសចរណ៍របស់ខ្លួន បន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ-១៩។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា នៅពេលជួបជាមួយនាយករដ្ឋមន្ត្រីថៃនៅទីក្រុងប៉េកាំង លោក Xi បាននិយាយថា «ប្រទេសចិនកោតសរសើរចំពោះវិធានការដ៏ខ្លាំងក្លាដែលធ្វើឡើងដោយប្រទេសថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការលេងល្បែងតាមអ៊ីនធឺណិត និងការបោកប្រាស់តាមអ៊ីនធឺណិត»។ លោក Xi បានបន្ថែមថា «ភាគីទាំងពីរត្រូវតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការផ្នែកតុលាការ» ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។

អ្នកនាំពាក្យក្រសួងការពារជាតិលោក Thanathip Sawangsang បានប្រាប់ AFP ថា ខណៈដែលអ្នកទាំងពីរបានជួបគ្នា មនុស្សចំនួន៦១នាក់ ត្រូវបានជួយសង្គ្រោះពីមជ្ឈមណ្ឌលបោកប្រាស់ក្នុងប្រទេសមីយ៉ាន់ម៉ាហេីយត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសថៃវិញ។

លោកស្រី Paetongtarn បាននិយាយថា ៖ « ថៃត្រៀមខ្លួនជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងកាត់ ប្រទេសថៃ និងព្រមាជាប្រព័ន្ធអំពីការគំរាមកំហែងដែលអាចកើតមាន » ។

គួរបញ្ជាក់ថាកាលពីខែ មករា តារាសម្ដែងចិន Wang Xing ត្រូវបានគេរាយការណ៍ថាមានគេជួយសង្គ្រោះពីមជ្ឈមណ្ឌលបោកប្រាស់ តាមអ៊ីនធឺណិត ក្នុងប្រទេសមីយ៉ាន់ម៉ា។

បន្ទាប់ពីមានការចាប់ជំរិតតារារូបនេះរួចមក គេសង្កេតឃេីញថា ចំនួនអ្នកទេសចរចិនដែលមកលេងប្រទេសថៃក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនបានធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។

ប្រភព៖ France 24