|

ប្រតិភូកម្ពុជាបានដឹកនាំសិល្បករ សិល្បការិនី សរុប ៥៣ រូប ចេញដំណើរទៅចូលរួមសម្តែងក្នុងក្បួនដង្ហែឈីងហ្គេ


កាលល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គណៈប្រតិភូកម្ពុជាបានដឹកនាំសិល្បករ សិល្បការិនី សរុប ៥៣ រូប ចេញដំណើរពីកម្ពុជា ឆ្ពោះទៅសាធារណរដ្ឋសិង្ហបុរី ដើម្បីចូលរួមសម្តែងក្នុងក្បួនដង្ហែឈីងហ្គេ ឆ្នាំ២០២៥ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជនសាធារណរដ្ឋសិង្ហបុរី ។

ព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧-០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ «JOY» ក្នុងនោះប្រទេសកម្ពុជាយើងបានត្រៀមនូវទស្សនីយភាពដ៏ពិសេសដើម្បីចូលរួមសម្ដែងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដោយបង្ហាញពីវប្បធម៌ដ៏រស់រវើករបស់កម្ពុជា ដែលមានការលាយបញ្ចូលគ្នានៃសិល្បៈខ្មែរទាំងរបាំបុរាណ និងរបាំសហសម័យ។

សូមជម្រាបថា ក្បួនដង្ហែឈីងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយដោយសមាគមប្រជាជននៃសាធារណរដ្ឋសិង្ហបុរីដោយមានការចូលរួមសម្ដែងពីសិល្បករ សិល្បការិនី មកពីបណ្ដាប្រទេសជាច្រើន រួមគ្នាបង្កើតនូវផ្ទាំងទស្សនីយភាពចម្រុះដ៏អស្ចារ្យ និងមានអ្នកចូលរួមសរុបប្រមាណ១០០០០ នាក់៕