|

មនុស្សជាច្រើននាក់បានរត់ជាន់គ្នាស្លាប់ នៅ ក្នុងពិធីបុណ្យ Kumbh Mela ដែលជាពិធីបុណ្យសាសនាដ៏ធំបំផុតរបស់ពិភពលោក!


មនុស្សច្រើននាក់ត្រូវបានស្លាប់នៅក្នុងការប៉ះទង្គិចហ្វូងមនុស្សនៅឯការជួបជុំសាសនាដ៏ធំបំផុតរបស់ពិភពលោកក្នុងប្រទេសឥណ្ឌាកាលពីព្រឹកថ្ងៃពុធ ខណៈដែលមនុស្សជាច្រេីនមានការគោរព បានទៅងូតទឹកក្នុងទន្លេមួយដ៏ពិសិដ្ឋបំផុតនៃពិធីបុណ្យហិណ្ឌូដែលពិធីបុណ្យសាសនាឥណ្ឌូដ៏ធំនេះធ្វើឡើងរៀងរាល់១២ឆ្នាំម្តង។

ប្រភពផ្លូវការនៅមន្ទីរពេទ្យក្នុងតំបន់បានប្រាប់ថាពួកគេបានទទួលសាកសពចំនួន ១៥នាក់នៅម៉ោងប្រហែល ៤ព្រឹកម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ។ អាជ្ញាធរឥណ្ឌាមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសនោះទេ។ លោក Akanksha Rana មន្ត្រីប្រតិបត្តិពិសេសសម្រាប់ពិធីបុណ្យនេះ បាននិយាយនៅព្រឹកថ្ងៃពុធថា “មនុស្សជាច្រើន” បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

Rana បាននិយាយថា ការបុកគ្នានៅមហា Kumbh Mela ក្នុងទីក្រុង Prayagraj បានកើតឡើងបន្ទាប់ពីរនាំងនៅជិតទន្លេបានបាក់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សាក្សីបានឃើញសាកសពជាច្រើននៅជិតច្រាំងទន្លេដែលជាកន្លែងកេីតមានឧបទ្ទវហេតុនេះ។ ឧបទ្ទវហេតុនេះបានកើតឡើងប្រហែលម៉ោង ១ និង ៣០ នាទីទៀបភ្លឺ ម៉ោងក្នុងស្រុក ហើយបានរៀបរាប់ពីទិដ្ឋភាពដ៏ច្របូកច្របល់ជាមួយនឹងមនុស្សដែលកំពុងរត់ក្នុងទិសដៅផ្សេងៗគ្នា ហើយអ្នកផ្សេងទៀតបានដួល។ រំពេចនោះ មានហ្វូងមនុស្សយ៉ាងច្រើន ហើយក៏មានការជាប់គាំងតៗគ្នា។ មនុស្សម្នាចាប់ផ្តើមរុញច្រានគ្នាយ៉ាងខ្លាំង។

ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលអ្នកកាន់សាសនាហិណ្ឌូប្រហែល ៤០០លាននាក់មកពីជុំវិញពិភពលោកត្រូវបានគេរំពឹងថានឹងទៅទស្សនាកន្លែងនោះហើយចុះមុជទឹកក្នុងទឹកទន្លេដ៏ពិសិដ្ឋក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។