លោក ត្រាំ បណ្ដេញមន្ត្រីក្នុងក្រសួងយុត្តិធម៌ជាច្រើននាក់ ដែលបានចូលរួមក្នុងការស៊ើបអង្កេតប្រឆាំងនឹងរូបលោកនៅក្នុងសំណុំរឿងកាលពីថ្ងៃទី៦ ខែមករា!
មន្ត្រីជាងរាប់សិបនាក់ដែលធ្វើការ លើការស៊ើបអង្កេតលើលោក Donald Trump ត្រូវបានបណ្តេញចេញ។
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-29_08-29-11.jpg)
មន្ត្រីម្នាក់របស់ក្រសួងយុត្តិធម៍ លោក James McHenry ជារដ្ឋមន្ត្រីយុត្តិធម៌ស្តីទី បាននិយាយថា យេីងមិនអាចជឿទុកចិត្តពួកគេ ថានឹងអាចអនុវត្តតាមរបៀបវារៈរបស់លោក Trump ដោយស្មោះត្រង់ និងពេញលេញនោះទេ ពីព្រោះពួកគេធ្លាប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការចោទប្រកាន់លោកប្រធានាធិបតីត្រាំ។ មន្ត្រីរូបនេះ មិនបានបញ្ជាក់ថាតើមានមន្ត្រីប៉ុន្មាននាក់ ក្នុងក្រសួងយុត្តិធម៌ ត្រូវបានបណ្ដេញចេញឡើយ តែប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថាអាចមានមន្ត្រីយ៉ាងហោច១២នាក់ត្រូវបានបណ្ដេញចេញ។
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-29_08-29-13.jpg)
ការណ៍នេះកើតឡើងនៅពេលដែលរដ្ឋបាល Trump កំពុងចាត់វិធានការជាក់ស្តែងដើម្បីស៊ើបអង្កេតព្រះរាជអាជ្ញាដែលត្រួតពិនិត្យករណីព្រហ្មទណ្ឌប្រឆាំងនឹងចុងចោទថ្ងៃទី៦ ខែមករា បន្ទាប់ពី Trump បានប្តេជ្ញាស្វែងរកការសងសឹកជាការសន្យាដ៏សំខាន់នៃយុទ្ធនាការរបស់គាត់ នេះបើយោងតាមប្រភពជាច្រើនដែលបានឃើញកំណត់ហេតុផ្ទៃក្នុងស្តីពី បញ្ហានេះ។
ប្រភព៖ CNN