សហភាពសហព័ន្ធយុវជនកម្ពុជានឹងនាំយកទស្សនីយភាពសិល្បៈក្រោមចំណងជើងថា «ជីវិត» ទៅសម្ដែងក្នុងក្បួនដង្ហែរឈីងហ្គេ ប្រទេសសិង្ហបុរី
ក្បួនដង្ហែឈីងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ីដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសមាគមប្រជាជននៃសាធារណរដ្ឋសិង្ហបុរី នៅទីតាំង F1 Pit Building សាធារណរដ្ឋសិង្ហបុរី។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមដោយអតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះជាតិសាសន៍។ ក្បួនព្យុហយាត្រានេះ នឹងមានការចូលរួមសម្តែងដោយក្រុមសិល្បៈជាតិ និងរួមបញ្ចូលជាមួយបណ្តាសិល្បករសិល្បការិនីមកពីជុំវិញពិភពលោករួមគ្នាបង្ហាញពីសិល្បៈវប្បធម៌នៃជាតិសាសន៍រៀងៗខ្លួន។
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_16-12-33-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_16-12-38-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_16-12-29-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_16-12-43-1024x682.jpg)
ជារៀងរាល់ឆ្នាំក្បួនដង្ហែ«ឈីងហ្គេ» មានការចូលរួមពីបណ្តាប្រទេសជាច្រើននៅលើពិភពលោកដែលអាចទាក់ទាញវិសាលភាពផ្សព្វផ្សាយបានទូលំទូលាយទៅកាន់មហាជនរាប់រយលាននាក់តាមរយៈការផ្សព្វផ្សាយរបស់ស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិល្បីៗជាច្រើន ។ ការចូលរួមរបស់កម្ពុជា គឺជាការចាប់យកឱកាសបង្ហាញពីវប្បធម៌ដ៏ប្រពៃ និងវិសេសរបស់ខ្មែរទៅកាន់ពិភពលោកតាមរយៈការសម្តែងរបស់សិល្បករ សិល្បការិនី កម្ពុជាក្នុងក្បួនដង្ហែ«ឈីងហ្គេ»។លើសពីការសម្ដែង កម្ពុជានឹងបង្ហាញពីកម្លាំងសាមគ្គីភាព និងសក្តានុពលរបស់កម្ពុជាតាមរយៈការរួបរួមគ្នារបស់យុវជនខ្មែរផងដែរ។
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_16-12-01-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_16-12-08-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_16-11-46-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_16-11-40-1024x682.jpg)
នៅក្នុងឆ្នាំ២០២៥ នេះ សហភាពសហព័ន្ធយុវជនកម្ពុជានឹងនាំយកទស្សនីយភាពសិល្បៈក្រោមចំណងជើងថា «ជីវិត» ដោយការសម្តែងនេះនឹងរួមផ្សំរបាំបុរាណខ្មែរ របាំសហសម័យ និងអមដោយតន្រ្តីបុរាណទំនើប។ទម្រង់ចលនាសម្បូរបែប និងចម្រុះទាំងនេះ ជាការបង្ហាញពីអត្ថន័យនៃវប្បធម៌ខ្មែរ ដែលជានិមិត្តរូបនៃភាពរុងរឿង ប្រកបដោយភាពសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃមហាគ្រួសារខ្មែរ។
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_16-11-51-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_16-11-51-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_16-12-20-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_16-12-20-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2025/01/photo_2025-01-23_16-12-13-1024x682.jpg)