ក្រុមហាម៉ាស់ទាមទារឱ្យបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាក្រោមកិច្ចព្រមព្រៀងចំណាប់ខ្មាំង មុនលោក Trump ចូលកាន់តំណែង!
ក្រុមហាម៉ាស់បានទាមទារឱ្យបញ្ចប់សង្គ្រាមកាលពីថ្ងៃអង្គារ ដោយឱ្យអ៊ីស្រាអែលបញ្ចប់ទាំងស្រុងនូវការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាក្រោមកិច្ចព្រមព្រៀងណាមួយដើម្បីដោះលែងចំណាប់ខ្មាំង។ ពួកគេបាននិយាយថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump នឹងមានហានិភ័យធ្ងន់ធ្ងរ ប្រសិនបើពួកគេមិនព្រមដោះលែងចំណាប់ខ្មាំង មុនថ្ងៃទី២០ ខែ មករា។
មន្ត្រីមកពីក្រុមសកម្មប្រយុទ្ធ និងអ៊ីស្រាអែលបាននឹងកំពុងជួបពិភាក្សាជាមួយកាតា និងអ្នកសម្របសម្រួលអេហ្ស៊ីប ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុតអស់រយៈពេលជាច្រើនខែ ដើម្បីឈានដល់បទឈប់បាញ់នៅហ្គាហ្សា។
រដ្ឋបាលអាមេរិកបានអំពាវនាវឱ្យមានការជំរុញចុងក្រោយសម្រាប់កិច្ចព្រមព្រៀងមួយ មុនពេលលោក Joe Biden ចាកចេញពីតំណែង ហើយមនុស្សជាច្រើននៅក្នុងតំបន់ឥឡូវនេះចាត់ទុកការចូលកាន់តំណែងរបស់លោក Trump ជាថ្ងៃផុតកំណត់មិនផ្លូវការ។
ក្រុមហាម៉ាស់និយាយថា ខ្លួននឹងដោះលែងចំណាប់ខ្មាំង ដែលនៅសេសសល់ លុះត្រាតែអ៊ីស្រាអែលយល់ព្រមបញ្ចប់សង្គ្រាម និងដកទ័ពទាំងអស់ចេញពីហ្គាហ្សា។ ដោយឡែកអ៊ីស្រាអែលនិយាយ ថាខ្លួននឹងមិនបញ្ចប់សង្គ្រាមទេរហូតទាល់តែ ក្រុមហាម៉ាសត្រូវបានរុះរើ ហើយចំណាប់ខ្មាំងទាំងអស់មានសេរីភាព៕
ប្រភព៖ CNA