FBI សង្ស័យថា ការវាយប្រហារនៅថ្ងៃចូលឆ្នាំសកលក្នុងទីក្រុង New Orleans ជាអំពើភេរវកម្មដោយប្រើប្រាស់យានជំនិះជាអាវុធប្រល័យលោក
យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួស បន្ទាប់ពីពលរដ្ឋអាមេរិកម្នាក់មកពីរដ្ឋតិចសាស់ បើករថយន្តបុកហ្វូងអ្នកថ្មើរជើងក្នុងសង្កាត់ French Quarter នៃទីក្រុង New Orleans វេលាម៉ោង ៣:១៥ នាទីទៀបភ្លឺក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។
FBI កំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ Shamsud-Din Jabbar អាយុ ៤២ ឆ្នាំ ហើយគាត់ត្រូវបានស្លាប់ក្នុងការបាញ់ប្រហារតបតជាមួយប៉ូលិស។ FBI និយាយថា ឧបករណ៍បំផ្ទុះដែលអាចកើតមានជាច្រើនត្រូវបានគេរកឃើញ ហើយទង់ជាតិដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមត្រូវបានរកឃើញនៅក្នុងឡាននោះផងដែរ។
ប៉ូលីសបាននិយាយថា បុរសម្នាក់ដែលបើកឡានភីកអាប់ក្នុងល្បឿនលឿនទៅបុកហ្វូងមនុស្សដែលកំពុងប្រារព្ធពិធីចូលឆ្នាំថ្មីនៅទីក្រុង New Orleans កាលពីព្រឹកថ្ងៃពុធនេះ មានការខឹងសម្បារចំពោះការបង្កើតការសម្លាប់រង្គាល។ ខណៈដែលហេតុផល ពិតប្រាកដនៃការវាយប្រហារដែលបាន សម្លាប់មនុស្ស ១៥ នាក់ មិនទាន់ត្រូវបានគេ បង្ហាញនោះឭទេដោយ FBI កំពុងស៊ើបអង្កេត និងសង្ស័យថាវាជាអំពើភេរវកម្ម។
គួររំឭកផងដែរថា ការវាយប្រហារបែបនេះ ជាច្រើនបានកើតឡើងក្នុងរយៈពេលពីរ ទសវត្សរ៍កន្លងមកនេះ ដែលខ្លះបានបំផុស គំនិតដោយនយោបាយជ្រុលនិយម និងខ្លះ ទៀតបានស្តីបន្ទោសលើជំងឺផ្លូវចិត្ត ឬភាព មិនប្រក្រតីផ្សេងៗ៕
ប្រភព៖ AP News