|

កំណាព្យ៖ អរគុណកងទ័ពអាវស បងកងកម្លាំង អាជ្ញាធរ បងប្អូនប្រជាជនខ្មែរ


១. សូមឆ្លៀតឃ្លាតឃ្លាជូនជាកាព្យខ្លី
ផ្តាំផ្ញើសម្តីស្តីសួរសុខទុក្ខ
បងៗគ្រូពេទ្យឈរចាំសម្រុក
រុករុលជង្រុកសំបុកកូវីដ។

២. សូមថ្លែងអំណរត្រេកអរជូនពរ
បងអាជ្ញាធរការពារជីវិត
បងកងកម្លាំងម៉ឺងម៉ាត់ជាក់ពិត
ការពារជីវិតប្រជាខេមរា។

៣. សេចក្តីណែនាំពាំជាវិធាន
សូមបងប្អូនរៀនហ៊ានរួមរក្សា
បន្តអនុវត្តឱ្យស្ទាត់យ៉ាងណា
ចូលរួមសហការប្តេជ្ញាទប់ស្កាត់។

៤. យើងរួមយើងរួបផ្គួបផ្សំកម្លាំង
ប្រយុទ្ធប្រឆាំងរោគាលាបាត់
ឈានបិទបញ្ចប់កូវីតខ្ចាយខ្ចាត់
ឆ្លងផុតក្រោមឆ័ត្រឆាប់ជាស្ថាពរ៕