Trump តែងតាំងឯកអគ្គរដ្ឋទូតប្រចាំប្រទេសប៉ាណាម៉ា បន្ទាប់ពីគម្រាមថានឹងយកព្រែកជីកប៉ាណាម៉ា មកដាក់ក្រោមការគ្រប់គ្រងរបស់អាម៉េរិកវិញ!
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (២៥ ធ្នូ) បានតែងតាំងស្នងការក្រុង Miami-Dade លោក Kevin Marino Cabrera ឱ្យធ្វើជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសប៉ាណាម៉ា។

លោក Trump បានព្រលយថា Cabrera ជា “អ្នកប្រយុទ្ធដ៏កាចសាហាវសម្រាប់គោលការណ៍ទីមួយរបស់អាមេរិក” ដែលនេះពិតជាមានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងជំរុញភាពជាដៃគូអន្តរជាតិ។
“មានមនុស្សតិចណាស់ដែលយល់អំពីនយោបាយអាមេរិកឡាទីន ក៏ដូចជា Kevin – គាត់នឹងធ្វើការងារដ៏អស្ចារ្យដែលតំណាងឱ្យផលប្រយោជន៍ជាតិរបស់យើងនៅប៉ាណាម៉ា!” នេះបើតាមអ្វីដែលលោក Trump បានថ្លែងក្នុងការបង្ហោះលើគេហទំព័រ Truth Social។
ការប្រកាសជ្រើសរើសឯកអគ្គរដ្ឋទូតរបស់លោកធ្វើឡើងបន្ទាប់ពីលោក Trump បានគំរាមអះអាងឡើងវិញនូវការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើព្រែកជីកប៉ាណាម៉ា ដែលវាគ្រប់គ្រងអស់ជាច្រើនទសវត្សរ៍មុនពេលប្រគល់ឱ្យប៉ាណាម៉ាក្នុងឆ្នាំ១៩៩៩ ។
លោក Trump បាននិយាយថាប្រទេសនៅអាមេរិកកណ្តាល ដែលសហរដ្ឋអាមេរិកមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩០៣ កំពុង “ហែកយើងចេញពីព្រែកជីកប៉ាណាម៉ា” ។ នៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃពុធ លោក Trump បានចោទប្រកាន់ទាហានចិនថាបានធ្វើប្រតិបត្តិការដោយខុសច្បាប់ ហើយតែងតែធ្វើឱ្យសហរដ្ឋអាមេរិកខាតបងើប្រាក់រាប់ពាន់លានដុល្លារក្នុងការជួសជុល”។

ប្រទេសចិនមិនគ្រប់គ្រងព្រែកជីកនោះទេ ប៉ុន្តែក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CK Hutchison Holdings ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបានគ្រប់គ្រងកំពង់ផែចំនួនពីរដែលស្ថិតនៅលើច្រកចូលការាបៀន និងប៉ាស៊ីហ្វិករបស់ព្រែកជីកនេះ៕
ប្រភព៖ CNN
រូបភាព៖ USA TODAY