ចិន ព្រមានសហរដ្ឋអាមេរិកថាកំពុងលលេងនឹងភ្លើង!


រដ្ឋាភិបាលចិន បានតវ៉ាកាលពីថ្ងៃអាទិត្យ (២២ ធ្នូ ២០២៤) លើសេចក្តីប្រកាសចុងក្រោយរបស់អាមេរិកអំពីការលក់ និងការផ្ដល់ជំនួយយោធាទៅឲ្យតៃវ៉ាន់ ដោយព្រមានសហរដ្ឋអាមេរិកថា ខ្លួនកំពុងលលេងនឹងភ្លើង។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្តល់រហូតដល់ ៥៧១ លានដុល្លារជាសម្ភារៈ និងសេវាកម្មរបស់ក្រសួងការពារជាតិ និងការអប់រំ និងការបណ្តុះបណ្តាលយោធាសម្រាប់តៃវ៉ាន់។ ដោយឡែក ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃសុក្រថា ការលក់យោធាចំនួន ២៩៥លានដុល្លារត្រូវបានអនុម័ត។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបំពាក់អាវុធដល់កោះតៃវ៉ាន់ និងបញ្ឈប់នូវអ្វីដែលខ្លួនហៅថា “សកម្មភាពដ៏គ្រោះថ្នាក់ដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់”។

គួរបញ្ជាក់ថា តៃវ៉ាន់ជាកោះប្រជាធិបតេយ្យ ដែលមានប្រជាជន ២៣ លាននាក់ ដែលរដ្ឋាភិបាលចិនអះអាងថា ជាទឹកដីរបស់ខ្លួន ហើយបាននិយាយថា ត្រូវតែស្ថិតក្រោមការ គ្រប់គ្រងរបស់ខ្លួនយ៉ាងដាច់ខាត៕