| |

បេក្ខជនអាហារូបករណ៍ អ.ម.ត ស្នើសុំសិក្សានៅខេត្តបាត់ដំបង-បន្ទាយមានជ័យ ទទួលការណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត


នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារអាហារូបករណ៍ អ.ម.ត រាជធានីភ្នំពេញ-បាត់ដំបង-បន្ទាយមានជ័យ បានជួបសំណេះសំណាល និងណែនាំអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត ក្នុងពិធីផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បេក្ខជនអាហារូបករណ៍ អ.ម.ត ចំនួនប្រមាណ ១៣៧ នាក់ សិក្សាក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លឹម គុណវុឌ្ឍ ប្រធានក្រុមការងារ អាហារូបករណ៍ អ.ម.ត ខេត្តបាត់ដំបង-បន្ទាយមានជ័យ និងលោក​ យី​ សុងគី​ ប្រធានមន្ទីរ​អប់រំ​ យុវជន​ និងកីឡា​ ខេត្តបាត់ដំបង នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង៕

អមត #AMT