បន្ទាប់ពីលោក Trump ឥឡូវដល់វេនក្រុមមន្ត្រីវិញម្ដង! មន្ត្រីដែលត្រូវតែងតាំងឱ្យកាន់មុខតំណែងធំៗក្នុងរដ្ឋបាលលោក Trump រងការគំរាមកំហែងបំផ្ទុះគ្រាប់បែកទាំងគ្រួសារ
FBI បានបញ្ជាក់ថា ការតែងតាំងគណៈរដ្ឋមន្ត្រី នៅក្នុងរដ្ឋបាល ថ្មីរបស់លោក Trump ត្រូវបានរងការគំរាមកំហែងបំផ្ទុះគ្រាប់បែកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ការគំរាមកំហែងនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ហើយក្រុមប៉ូលិសបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីធានាសុវត្ថិភាពរបស់អ្នកដែលត្រូវបានកំណត់ថាជាគោលដៅ។
អ្នកនាំពាក្យលោក Trump លោកស្រី Karoline Leavitt បាននិយាយថា “កាលពីយប់មិញ និងព្រឹកនេះ អ្នកដែលត្រូវបានតែងតាំងជាគណៈរដ្ឋមន្ត្រី និងអ្នកតែងតាំងរដ្ឋបាលរបស់ប្រធានាធិបតី Trump ជាច្រើននាក់ ត្រូវបានគេកំណត់គោលដៅដោយការគំរាមកំហែងដោយហិង្សាលើពួកគេ រួមទាំងអ្នកដែលរស់នៅជាមួយពួកគេផងដែរ” ។
ប្រធានាធិបតីជាប់ឆ្នោតថ្មី បាននឹងកំពុងជ្រើសរើសគណៈរដ្ឋមន្ត្រីដ៏ចម្រូងចម្រាសបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប។
FBI បានបញ្ជាក់ ពីការគំរាមកំហែងដោយគ្រាប់បែកជាច្រើន និងឧប្បត្តិហេតុវាយប្រហារ ដែលសំដៅទៅលើអ្នកដែលត្រូវបានតែងតាំង ឱ្យកាន់តួនាទីនៅក្នុងរដ្ឋបាលលោក Trump។
អ្នកនាំពាក្យការិយាល័យបាននិយាយថា FBI កំពុងធ្វើការជាមួយដៃគូអនុវត្តច្បាប់របស់ខ្លួន និងបានលើកទឹកចិត្តជនទាំងឡាយដែលត្រូវបានកំណត់គោលដៅ ឱ្យរាយការណ៍ភ្លាមៗប្រសកនមានការសង្ស័យចំពោះសុវត្ថភាពផ្ទាល់ខ្លួន រួមទាំងការអនុវត្តច្បាប់” ។
គួររំឭកផងដែរថា ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត លោក Trump បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតចំនួន ២ ដងរួចមកហើយ ដោយលើកទី១ គឺនៅឯការជួបជុំមួយក្នុងរដ្ឋ Pennsylvania ហើយក្រោយមកត្រូវបានខ្មាន់កាំភ្លើងតាមប្រមាញ់នៅទីលានវាយកូនហ្គោលរដ្ឋផ្លរីដា។
ប្រភព៖ New Daily