ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីចំនួន ២ ក្របខណ្ឌក្នុងថ្ងៃតែមួយ!
នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
នៅក្នុងការប្រឡងប្រជែងជ្រើសរើស មន្រ្តីកសិកម្មឃុំចំនួន១០០០នាក់ មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន៥៦៣៧នាក់។ ដោយឡែក ការប្រឡងប្រជែងជ្រើសរើសមន្រ្តីអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០នាក់ មានបេក្ខជនមានឈ្មោះប្រឡងចំនួន ១០៩នាក់។
គួរបញ្ជាក់ថា គ្រប់ជំហ៊ាននៃដំណើរការតាក់តែងវិញ្ញាសា និងដំណាក់កាលកំណែសន្លឹកកិច្ចការបេក្ខជនត្រូវបានត្រួតពិនិត្យ ផ្ទៀងផ្ទាត់ យ៉ាងយកចិត្តទុកដាក់ ដោយវត្តមានអ្នកសង្កេតការណ៍ និងតាមដានពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជន ដើម្បីធានាថាការប្រឡងប្រជែងប្រព្រឹត្តទៅតាមគោលកាណ៍គុណាធិបតេយ្យ តម្លាភាព បរិយាបន្ន និងប្រសិទ្ធភាព៕