NYT បង្ហាញព័ត៌មានលម្អិតនៃការប្រយុទ្ធលើកដំបូងរវាងកងកម្លាំងអ៊ុយក្រែន និងទាហានកូរ៉េខាងជើង


កងទ័ពកូរ៉េខាងជើងបានចូលប្រឡូកក្នុងសមរភូមិក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដោយប៉ះទង្គិចគ្នាជាលើកដំបូងជាមួយកងកម្លាំងអ៊ុយក្រែនដែលកំពុងកាន់កាប់ផ្នែកដ៏ធំនៃតំបន់ Kursk របស់រុស្ស៊ី។

យោងតាមមន្ត្រីអ៊ុយក្រែន ការចូលរួមនេះនៅមានកម្រិត ហើយទំនងជាចង់ស៊ើបអង្កេតចំណុចខ្សោយនៃខ្សែបន្ទាត់អ៊ុយក្រែន។ ក្រុមមន្ត្រីបាននិយាយថា កូរ៉េខាងជើងបានប្រយុទ្ធរួមគ្នាជាមួយកងពលតូចថ្មើរជើងលេខ ៨១០ របស់រុស្ស៊ី

យ៉ាងណាមិញ គេមិនដឹងច្បាស់ទេថា ការប្រយុទ្ធគ្នាបានកើតឡើងនៅពេលណាទេ ដោយមន្ត្រីអ៊ុយក្រែនមិនបានផ្តល់ព័ត៌មានលម្អិតអំពីការស្លាប់ និងរបួសនោះទេ។ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ទាហានកូរ៉េខាងជើងមួយចំនួនធំត្រូវបានសម្លាប់។ មន្ត្រីទាំងពីរបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីចែករំលែកព័ត៌មានយោធាដ៏រសើបនេះ។

គួរបញ្ជាក់ថា កងទ័ពកូរ៉េខាងជើងគឺជាផ្នែកមួយនៃអ្វីដែលមន្ត្រីអ៊ុយក្រែន និងលោកខាងលិចប៉ាន់ស្មានថាជាទាហានប្រហែល ១០,០០០ នាក់ដែលត្រូវបានបញ្ជូនដោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើម្បីជំរុញកងកម្លាំងរុស្ស៊ីដែលព្យាយាមបណ្តេញជនជាតិអ៊ុយក្រែនចេញពីតំបន់ Kursk ។

ប្រភព៖ Ukrin form