ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បញ្ជាក់ច្បាស់ៗជាថ្មីម្ដងទៀតថា នឹងប្រឆាំងដាច់ខាតនូវការរំលោភលើអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់ប្រទេសចិន
ក្នុងសុន្ទរកថា ថ្ងៃបុណ្យជាតិដំបូងរបស់លោកប្រធានាធិបតីថ្មីបានសង្កត់ធ្ងន់លើលទ្ធិប្រជាធិបតេយ្យ នៃកោះដែលទាមទារដោយក្រុងប៉េកាំង។ ប្រធានាធិបតីកោះតៃវ៉ាន់ លោក William Lai Ching-te បាននិយាយថា លោកនឹងឈរប្រឆាំងនឹងការប៉ុនប៉ងណាមួយ ក្នុងការបញ្ចូល ឬការទន្ទ្រានចូលទៅក្នុងទឹកដីរបស់កោះនេះ។
ប្រទេសចិនបាន អះអាងថាលទ្ធិប្រជាធិបតេយ្យ គឺត្រូវតែចិនជាអ្នកគ្រប់គ្រងហើយចិនមិនបានច្រានចោលការប្រើកម្លាំងដើម្បីសម្រេចបាននូវគោលដៅ បង្រួបបង្រួមរបស់ខ្លួនឡើយ។
យ៉ាងណាមិញ ថ្លែងទៅកាន់ប្រជាជនចំនួន ២៣ លាននាក់របស់កោះនេះ លោក Lai បានចាប់ផ្តើមសុន្ទរកថានៅថ្ងៃបុណ្យជាតិជាលើកដំបូងដោយបង្ហាញពីមោទនភាពរបស់គាត់ចំពោះលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់។ លោកបានថ្លែងថា ៖ « លទ្ធិប្រជាធិបតេយ្យរបស់យើងកំពុងតែរីកចម្រើន » ដោយឈរនៅវេទិកាមួយដែលបានរៀបចំនៅមុខការិយាល័យប្រធានាធិបតី។ “សាធារណរដ្ឋប្រជាមានិតចិន មិនមានសិទ្ធិតំណាងឱ្យប្រជាជនតៃវ៉ាន់ទេ។”
លោកបាននិយាយថាប្រជាជនតៃវ៉ាន់អាចធ្វើការជាមួយគ្នាបានបើទោះបីជាមានការខ្វែងគំនិតគ្នាខ្លះក៏ដោយ។ លោកបានបន្តថា ៖ « ខ្ញុំ នឹងរក្សាការប្តេជ្ញាចិត្តដើម្បីទប់ទល់ នឹងការបញ្ចូល ឬ ការរំលោភលើអធិបតេយ្យភាពរបស់យើង » ។
ដោយឡែក លោក Lao បានបង្ហាញពីឆន្ទៈក្នុងការសហការជាមួយទីក្រុងប៉េកាំងលើបញ្ហាដូចជាការប្រែប្រួលអាកាសធាតុ ការដោះស្រាយជំងឺឆ្លង និង “ការរក្សាសន្តិសុខក្នុងតំបន់ដើម្បីស្វែងរកសន្តិភាព និងវិបុលភាពទៅវិញទៅមកសម្រាប់សុខុមាលភាពរបស់ប្រជាជននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់”។ ជាមួយគ្នានេះលោក Lai ក៏បានជំរុញក្រុងប៉េកាំង ឱ្យប្រើឥទ្ធិពលរបស់ខ្លួនក្នុងកិច្ចប្រឹងប្រែងការទូតដើម្បីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន និង មជ្ឈិមបូព៌ាផងដែរ៕
ប្រភព៖ Aljazeera