Lee Wei Ling កូនស្រីរបស់ Lee Kuan Yew ទទួលមរណភាពក្នុងអាយុ ៦៩ ឆ្នាំ
វេជ្ជបណ្ឌិត Lee Wei Ling កូនស្រីបង្កើតរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Kuan Yew បានទទួលមរណភាពកាលពីថ្ងៃពុធ (៩ តុលា) ក្នុងអាយុ ៦៩ ឆ្នាំ។ការស្លាប់របស់នាងត្រូវបានប្រកាសដោយបងប្រុសរបស់នាងគឺលោក Lee Hsien Yang។
លោកបានបន្តថា វេជ្ជបណ្ឌិត លី ស្លាប់នៅផ្ទះរបស់នាង ដែលត្រូវបានគេដឹងថាផ្ទះលេខ ៣៨ Oxley Road ជាផ្ទះគ្រួសារលោក Lee Kuan Yew ដែលបានស្លាប់ក្នុងឆ្នាំ២០១៥។
វេជ្ជបណ្ឌិត Lee ក៏ជាប្អូនស្រីរបស់ទេសរដ្ឋមន្ត្រី លី សៀនឡុង ផងដែរ។ នាងត្រូវបានគេបង្ហាញនៅឆ្នាំ ២០២០ ថានាងមានជម្ងឺ supranuclear palsy (PSP) ជាប្រភេទជំងឺខួរក្បាល ដែលធ្វើឲ្យចលនារាងកាយយឺត ធ្វើឲ្យខូចចលនា ភ្នែកលឿង រហូតទទួលមរណភាពនៅថ្ងៃពុធ ទី ០៩ ខែតុលា ឆ្នាំ២០២៤នេះ៕
ប្រភព៖ CNA