ព្យុះទីហ្វុង Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំរបស់អាស៊ី នឹងទៅដល់ប្រទេសឡាវ បន្ទាប់ពីបានសម្លាប់មនុស្ស ២៤ នាក់នៅប្រទេសចិន ហ្វីលីពីន និងវៀតណាម


Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំរបស់អាស៊ី បានសម្លាប់ជនជាតិវៀតណាម ១៤ នាក់ និងរបួស ១៧៦ នាក់ទៀត។ ពេលនេះព្យុះបានចុះខ្សោយទៅជាទំនាបត្រូពិច ប៉ុន្តែអាជ្ញាធរនៅតែព្រមានអ្នកស្រុកអំពីហានិភ័យនៃទឹកជំនន់ និងការរអិលបាក់ដី។

មជ្ឈមណ្ឌលព្រមានព្យុះស៊ីក្លូនត្រូពិកឥណ្ឌូ-ប៉ាស៊ីហ្វិក បាននិយាយថា ព្យុះទីហ្វុង Super Typhoon បានវាយប្រហារខេត្ត Hai Phong និង Quang Ninh ក្នុងប្រទេសវៀតណាម ជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំងរហូតដល់ ២០៣km/h (១២៦mph)។

Yagi បានបំផ្លិវបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងដើមឈើធំៗនៅក្នុងរដ្ឋធានីហាណូយ ដែលនាំឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់។

ប្រព័ន្ធផ្សព្វផ្សាយ AFP រាយការណ៍ថា តំបន់ជាច្រើននៃទីក្រុងកំពង់ផែ Hai Phong ត្រូវបានលិចនៅក្រោមទឹកជន់លិច ១.៦ft កាលពីថ្ងៃអាទិត្យ ខណៈដែល Yagi បានបោកបក់ទីក្រុងនេះ ធ្វើឱ្យខូចខ្សែភ្លើង និងបង្គោលអគ្គិសនី។
ជាមួយគ្នានេះ ប្រជាជនចំនួនពីរលាននាក់បានប្រឈមមុខនឹងព្យុះដ៏ខ្លាំងជាមួយនឹងការដាច់ចរន្តអគ្គិសនីយូរ។

BBC បានរាយការណ៍ថា អ្នកស្រុកជាង ៥០,០០០ ត្រូវបានជម្លៀសចេញពីតំបន់ឆ្នេរនៃប្រទេសវៀតណាម ខណៈដែលអាជ្ញាធរបានសង្កត់ធ្ងន់ និងបានចេញការព្រមានឱ្យស្នាក់នៅក្នុងផ្ទះ ខណៈដែលព្យុះទីហ្វុងបានបោកបក់នៅក្នុងប្រទេសនេះ។

បន្ទាប់មក នៅព្រឹកថ្ងៃអាទិត្យទីក្រុងហាណូយហាក់មានសភាពស្ងប់ស្ងាត់បន្តិច បន្ទាប់ពីមានខ្យល់បក់ខ្លាំង និងភ្លៀងពេញមួយយប់បានបង្កការខូចខាតយ៉ាងទូលំទូលាយ ដោយបន្សល់ទុកដើមឈើដែលដួលរលំនៅរាយប៉ាយពាសពេញកណ្តាលទីក្រុង និងសង្កាត់ផ្សេងៗទៀត។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា អាកាសយានដ្ឋានអន្តរជាតិ Noi Bai របស់ទីក្រុងហាណូយ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតនៅភាគខាងជើងប្រទេសវៀតណាម បានបើកដំណើរការឡើងវិញបន្ទាប់ពីបានបិទកាលពីព្រឹកថ្ងៃសៅរ៍។

រដ្ឋាភិបាលបាននិយាយថា Yagi បានបណ្តាលឱ្យមានរលកខ្ពស់រហូតដល់ ៤ ម៉ែត្រ (១៣ហ្វីត) នៅក្នុងខេត្តឆ្នេរសមុទ្រ ដែលប្រតិបត្តិការជួយសង្គ្រោះសម្រាប់អ្នកបាត់ខ្លួននៅឯសមុទ្រ។

BBC ផ្តល់យោបល់ថា យ៉ាហ្គី ថ្វីត្បិតតែពេលនេះចុះខ្សោយ ប៉ុន្តែគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសឡាវ ដែលមានរដ្ឋធានីវៀងច័ន្ទន៍ មានចម្ងាយ ១,០៩៤.៩ គីឡូម៉ែត្រពីប្រទេសវៀតណាមនៅល្ងាចថ្ងៃអាទិត្យ។

Yagi ធ្លាប់បានបង្កឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងប្រទេសចិន និងហ្វីលីពីន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤ នាក់ក្នុងប្រទេសទាំងពីរ ថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យជីវិតមនុស្សរាប់ពាន់នាក់មានអារម្មណ៍មិនស្ងប់។

ប្រភព៖ The News International