|

ឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai ត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះ បន្ទាប់ពីលោក Sretha ត្រូវបានដកតំណែង!


តុលាការធម្មនុញ្ញរបស់ប្រទេសថៃកាលពីថ្ងៃពុធ ទី១៤ បានសម្រេចដកនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែង ដោយសារលោកបានបំពានរដ្ឋធម្មនុញ្ញ ដោយតែងតាំងរដ្ឋមន្ត្រីដែលជាអតីតមេធាវី ធ្លាប់ជាប់ពន្ធនាគារ ដោយបង្កឱ្យមានភាពចលាចលនយោបាយ និងការកំណត់ឡើងវិញនៃសម្ព័ន្ធភាពគ្រប់គ្រងថ្មី។

ក្រោយមានសេចក្ដីសម្រេចដ៏ភ្ញាក់ផ្អើលនេះ ឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai ត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះ ជំនួសលោក ស្រេដ្ឋា។

លោកស្រេដ្ឋាបានតែងតាំងលោក Pichit Chuenban រដ្ឋមន្រ្តីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្រ្តី បើទោះបីជាលោកបានដឹងថា តុលាការកាលពីឆ្នាំ ២០០៨ បានកាត់ទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល ៦ ខែ ពីបទប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការកំពូល។

សូមជម្រាបថា ការដកតំណែងលោក Srettha បន្ទាប់ពីកាន់អំណាចតិចជាងមួយឆ្នាំនេះ មានន័យថា សភាត្រូវតែកោះប្រជុំ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជាមួយនឹងការរំពឹងទុកនៃភាពមិនច្បាស់លាស់បន្ថែមទៀត នៅក្នុងប្រទេស ក្រោយកើតមានរដ្ឋប្រហារ និងសេចក្តីសម្រេចរបស់តុលាការដែលបានទម្លាក់រដ្ឋាភិបាល និងគណបក្សនយោបាយជាច្រើន។

ប្រភព៖ Reuters