|

ការលេចធ្លាយទិន្នន័យ Facebook៖ របៀបពិនិត្យថាតើព័ត៌មានរបស់យើងត្រូវបានលេចធ្លាយឬអត់


ក្នុងរយះពេលពីរបីថ្ងៃចុងក្រោយនេះ​​ មានការបង្ហាញមួយឲ្យដឹងថា ព័ត៌មានផ្ទាល់ខ្លួននៃអ្នកប្រើប្រាស់ហ្វេសបុកជាងរយលាននាក់នៅជំវិញពិភពលោកត្រូវបានលេចធ្លាយ។

ជាង ៥៣៣ លានគណនី មកពីប្រទេសចំនួន ១០៦ ដែលមានទាំងលេខទូរស័ព្ទ ឈ្មោះពេញ ទីតាំង អ៉ីម៉េល និងព័ត៌មានផ្សេងៗទៀត ត្រូវបានរកឃើញថាបានបង្ហោះជាសាធារណៈ។

ខាងក្រោមនេះជារបៀបស្វែងរកថាតើព័ត៌មានរបស់អ្នកត្រូវបានលេចធ្លាយឬអត់

អ្នកទាំងអស់គ្នាអាចចូលទៅកាន់គេហទំព័រមួយឈ្មោះថា Have I Been Pwned ហើយវាយបញ្ចូលអ៉ីម៉ែលរបស់អ្នកដែលបានប្រើជាមួយហ្វេសបុក។

គេហទំព័រនេះ ជាគម្រោងនៃការស្រាវជ្រាវពីសុវត្ថិភាពរបស់អ្នកអភិវឌ្ឍកម្មវិធីមួយឈ្មោះ Troy Hunt ហើយវាមានបំណងចង់ដាស់តឿនអ្នកប្រេីប្រាស់ឲ្យដឹងថាព័ត៌មានរបស់ពួកគេត្រូវបានលេចធ្លាយឬអត់នៅក្នុងផ្នែកធំៗនៃការលេចធ្លាយព័ត៌មាន ជាពិសេសការលេចធ្លាយទិន្ន័យនៅក្នុង Facebook នាពេលថ្មីៗនេះ។

យ៉ាងណាក៏ដោយ ការសាកល្បងតេស្តនូវវិធីសាស្រ្តខាងលេី គឺប្រព្រឹត្តទៅបាន អាស្រ័យលេីការសម្រេចចិត្តរបស់អ្នកប្រេីប្រាស់ខ្លួនឯង បេីទោះបីជាប្រភពធំៗបានប្រកាសពីសុវត្ថិភាពរបស់វាក្នុងកម្រិតណាក៏ដោយ។

រូបភាព៖ Unsplash

ប្រភព៖ techradar.