លោក Jo Biden និយាយថា លោកមិនមានទំនុកចិត្តលើការផ្លាស់ប្តូរអំណាចដោយសន្តិវិធីនោះទេ ប្រសិនបើ Trump ចាញ់ការបោះឆ្នោត


ប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃពុធថា លោកមិនមានទំនុកចិត្តថា នឹងមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធីនោះទេ ប្រសិនបើអតីតប្រធានាធិបតី Donald Trump ចាញ់ក្នុងខែវិច្ឆិកា។ លោក Jo Biden បានលើកឡើងដូចនេះ នៅក្នុងបទសម្ភាសន៍ជាមួយ CBS News។

លោក Trump បានព្រមានកាលពីខែមីនាថា ប្រសិនបើគាត់ចាញ់ការបោះឆ្នោតឆ្នាំ២០២៤ វានឹងក្លាយជា “ការបង្ហូរឈាម” សម្រាប់ឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក។ បើតាម មតិរបស់លោក Biden បានអះអាងថា យុទ្ធនាការរបស់ អតីតប្រធានាធិបតីរូបនេះ កំពុងញុះញង់ឱ្យមានអំពើហិង្សាផ្នែកនយោបាយ។

លោក Biden បានព្រមានជាយូរមកហើយថា លោក Trump ទំនងជាមិនទទួលស្គាល់ការបោះឆ្នោតទេ ប្រសិនបើគាត់ចាញ់ ដោយធ្វើឱ្យបញ្ហានៃការការពារលទ្ធិប្រជាធិបតេយ្យក្លាយជាគោលការសំខាន់នៃយុទ្ធនាការឆ្នាំ២០២៤ របស់គាត់។ លោក Biden ក៏បានព្រលយថា Trump កំពុងរៀបចំដើម្បីប្រកួតប្រជែងលទ្ធផលបោះឆ្នោតម្តងទៀតនៅក្នុងខែវិច្ឆិកាដូចដែលគាត់បានធ្វើក្នុងឆ្នាំ២០២០ដូច្នោះដែរ៕

ប្រភព៖ CNN