រួសរាន់ឡើង វេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ ចាប់ផ្តើមបើកទទួលពាក្យសុំចូលរួមប្រកួតប្រជែង ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នេះ!


វេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ ជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងដោយវិភាគទានច្បាប់ ក្នុងគោលបំណងផ្តល់ឱកាសឱ្យនិស្សិតច្បាប់ជាស្ត្រី អាចបញ្ចេញសមត្ថភាព ទេពកោសល្យ ទាំងផ្នែកច្បាប់ ក៏ដូចជាការនិយាយជាសាធារណៈ តាមរយៈការប្រកួតប្រជែងដោយមានការហ្វឹកហាត់ពីគ្រូបង្វឹកផ្ទាល់។

ការប្រកួតប្រជែងនឹងត្រូវធ្វើឡើងចំនួន ៤ ដំណាក់កាលគឺ៖
១.ការប្រកួតជម្រុះជុំទី១-Presentation Audition៖ បេក្ខនារីត្រូវធ្វើបទបង្ហាញលើស្លាយដែលបានដាក់ចូលរួមប្រកួតនៅចំពោះមុខគណៈកម្មការ។ បេក្ខនារីដែលជាប់ ត្រូវចាប់ឆ្នោតជ្រើសរើសគ្រូបង្វឹក និងហ្វឹកហាត់ដើម្បីទៅប្រកួតនៅវគ្គបន្ត។
២.ការប្រកួតជម្រុះជុំទី២-Presentation Battle៖ បេក្ខនារីត្រូវធ្វើបទបង្ហាញលើស្លាយដែលបានហ្វឹកហាត់ជាមួយគ្រូបង្វឹកនៅចំពោះមុខគណៈកម្មការ។ បេក្ខនារីដែលជាប់ ត្រូវជ្រើសរើសប្រធានបទសម្រាប់ថតវីដេអូ ដោយមានការហ្វឹកហាត់ពីគ្រូបង្វឹក។
៣.ការប្រកួតជម្រុះជុំទី៣-Video Contest៖ វីដេអូច្បាប់របស់បេក្ខនារី ត្រូវផ្សព្វផ្សាយលើផេកវិភាគទានច្បាប់ដើម្បីស្វែងរកការគាំទ្រ និងការដាក់ពិន្ទុពីគណៈកម្មការ។ បេក្ខនារីដែលជាប់ ត្រូវចាប់ឆ្នោតជ្រើសរើសប្រធានបទសម្រាប់វគ្គផ្តាច់ព្រ័ត្រ ដោយមានការហ្វឹកហាត់ពីគ្រូបង្វឹក។
៤.ការប្រកួតផ្ដាច់ព្រ័ត្រ-Public Speaking៖ បេក្ខនារីត្រូវធ្វើបាឋកថាជាសាធារណៈលើប្រធានបទដែលខ្លួនបានចាប់ឆ្នោត នៅចំពោះមុខគណៈកម្មការ។

ប្រភព៖ វិភាគទានច្បាប់