មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត នឹងអនុញ្ញាតឱ្យឈប់សម្រាក នៅថ្ងៃទី៥ ខែសីហា ដើម្បីអបអរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ


នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពី ការអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។