វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា សហការជាមួយសាកលវិទ្យាល័យនៃប្រទេសជប៉ុន ក្រោមគម្រោង SATREPS បានបង្កើតប្រព័ន្ធតាមដានគុណភាពខ្យល់
វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា ដោយមានការសហការជាមួយសាកលវិទ្យាល័យមួយចំនួននៃប្រទេសជប៉ុន ក្រោមគម្រោង SATREPS បានបង្កើតប្រព័ន្ធតាមដានគុណភាពខ្យល់ និងបានដាក់ពង្រាយឧបករណ៏តាមដានគុណភាពខ្យល់នៅ ៥ទីតាំងផ្សេងទៀត៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាលាខណ្ឌព្រែកព្នៅ សកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាលាសង្កាត់អរិយក្សត្រ។
ប្រព័ន្ធតាមដានគុណភាពខ្យល់ មានសមត្ថភាពវាស់វែង បរិមាណផង់ល្អិតនិចលតូចរហូតដល់ ០.៣ មីក្រូម៉ែត ឧស្ម័នកាបូនមូណូអុកស៊ីត ឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត ឧស្ម័ននីដ្រូសែនឌីអុកស៊ីត និងអូសូន។ លើសពីនេះទៀត យើងក៏បានបង្កើតមន្ទីរពិសោធន៍សម្រាប់វិភាគុណភាពខ្យល់ ដែលមានសម្ថភាពវិភាគបរិមាណជាតិពុល សារធាតុគីមី និងសារធាតុផ្សេងៗទៀតដែលអាចប៉ះពាល់ដល់សុខភាពប្រជាជន។
ការសិក្សានេះមានគោលបំណង ស្វែងយល់ពីគុណភាពខ្យល់នៅកម្ពុជាជាពិសេសទីក្រុងភ្នំពេញ ដោយសិក្សាលើកម្រិតជាតិពុល សារធាតុគីមី ប្រភពបំពុល និងលើសពីនេះទៀត គម្រោងមានបំណងស្វែងយល់ពីការបំពុលបរិយាកាសឆ្លងដែនផងដែរ។
លទ្ធផលដែលមានលក្ខណៈវិទ្យាសាស្ត្រនឹងត្រូវបានចងក្រងនិងតាក់តែងជា អនុសាសន៍គោលនយោបាយសម្រាប់ជាធាតុចូលរបស់រាជរដ្ខាភិបាលក្នុងការទប់ស្កាត់ការបំពុលខ្យល់នៅកម្ពុជា៕
ប្រភព៖ MoEYS