|

តុលាកាអន្តរជាតិ ចេញដីកាចាប់ខ្លួនមេទ័ពរុស្ស៊ី អតីតរដ្ឋមន្ត្រីការពារជាតិ


តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងមេយោធារបស់ខ្លួន ពីបទវាយប្រហារលើគោលដៅជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន។

តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ដីកាត្រូវបានចេញដោយសារតែចៅក្រមបានចាត់ទុកថាមានហេតុផល និងភស្តុតាងគ្រប់គ្រាន់ជុំវិញ “ការវាយប្រហារដោយមីស៊ីលដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន” ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់តុលាការបាននិយាយថា “ក្នុងអំឡុងពេលនោះ ការវាយប្រហារមួយចំនួនធំប្រឆាំងនឹងរោងចក្រថាមពលអគ្គិសនី និងស្ថានីយរងជាច្រើនត្រូវបានអនុវត្តដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅក្នុងទីតាំងជាច្រើនក្នុងប្រទេសអ៊ុយក្រែន” ។

រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន គឺជាគោលដៅយោធាស្របច្បាប់ ហើយបដិសេធមិនកំណត់គោលដៅជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ កាលពីឆ្នាំមុន តុលាការក៏បានចេញដីកាមួយសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយចោទប្រកាន់គាត់ពីការទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះការចាប់ពង្រត់កុមារពីអ៊ុយក្រែន។

ដោយឡែក កាលពីខែមីនាឆ្នាំនេះ តុលាការបានចេញដីកាចាប់ខ្លួនមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីពីរនាក់ លើការចោទប្រកាន់ពាក់ព័ន្ធនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ដែលចៅក្រមបាននិយាយថា បានកើតឡើង “អនុលោមតាមគោលនយោបាយរដ្ឋ”។

សេចក្តីប្រកាសរបស់តុលាការ បានបង្កការភ្ញាក់ផ្អើល និងនឹកស្មានដល់នោះទេ ព្រោះថាមិនមានការចង្អុលបង្ហាញពីមុនថាដីកាចាប់ខ្លួនត្រូវបានស្នើសុំនោះទេ ខណៈដែលក្រុមប្រឹក្សាសន្តិសុខបាននិយាយកាលពីថ្ងៃអង្គារថា ដីកាចាប់ខ្លួនរបស់ ICC គឺជាផ្នែកមួយនៃសង្រ្គាមកូនកាត់ប្រឆាំងនឹងទីក្រុងម៉ូស្គូ៕

ប្រភព៖ Aljazeera