ពិធីទទួលសញ្ញាបត្រដ៏យូរបំផុត ដែលនិស្សិតរៀនចប់រយៈពេល ៥០ ឆ្នាំទើបបានទទួល!


កាលពីថ្ងៃសៅរ៍កន្លងទៅនេះ និស្សិតបញ្ចប់ការសិក្សាបានស្លៀកពាក់ឯកសណ្ឋាន ដែលមានមួកពណ៌ខៀវ និងរ៉ូប និងអបអរសាទរសមិទ្ធិផលសិក្សាកាលពីយុវវ័យរបស់ពួកគេ បន្ទាបើពីរង់ចាំអសើរយៈពេល ៥០ ឆ្នាំ ដោយសារការព្រមានពីព្យុះកំបុតត្បូងបាននាំឱ្យមានការលុបចោលភ្លាមៗនៃការបញ្ចប់ថ្នាក់វិទ្យាល័យសម្រាប់សិស្សនៅ Moore រដ្ឋ Oklahoma សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៧៤។

ក្រោយហេតុការណ៍នេះ សាលាមិនបានរៀបចំព្រឹត្តិការណ៍នេះឡើងវិញទេ ដោយគ្រាន់តែប្រាប់ឱ្យនិស្សិតទៅដកសញ្ញាបត្ររៀងៗខ្លួននៅសាលាប៉ុណ្ណោះ។ រហូតដល់ ៥០ ឆ្នាំក្រោយមកទើបពិធីទទួលសញ្ញាបត្រជាផ្លូវការត្រូវបានរៀបចំឡើងវិញ ដែលមាននិស្សិតប្រមាណ ២០០នាក់ បានទទួលសញ្ញាបត្រ។

នាយកសាលាវិទ្យាល័យ Moore Rachel Stark បាននិយាយថា គាត់រីករាយដែលបានជួយរៀបចំពិធីនេះ បើទោះបីជាមានភាពយឺតយ៉ាវក៏ដោយ។

ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីសាលាបានរៀបចំពិធីទទួលសញ្ញាបត្រ សម្រាប់និស្សិតដែលខកខានទទួលដោយសារការរាតត្បាតនៃជំងឺ Covid-១៩ ។ និស្សិតដែលមានឈ្មោះត្រូវទទួលសញ្ញាបត្រកាលពី៥០ឆ្នាំមុន បានមកជួបជុំគ្នា ស្លៀកពាក់ឯកសណ្ឋានបង្អួតចៅៗរបស់ពួកគេ ខណៈដែលអ្នកខ្លះទៀតបានស្លាប់បាត់បង់ជីវិតទៅហើយ ដោយមិនទាន់បានទទួលសញ្ញាបត្រផង។

ប្រភព៖ BBC