ក្រៅពីលំហាត់ចិត្ត លំហាត់ប្រាណពិសេសបំផុតក្នុងកាលៈទេសៈនេះ
ការរក្សាគម្លាតសង្គម ឬដាក់ខ្លួនយេីងឱ្យនៅដាច់ដោយឡែក ពិតណាស់វាជារឿងមួយដ៏ពិបាកសម្រាប់យេីងទាំងអស់គ្នាក្នុងបរិបទនេះ ពិសេសវាធ្វើឱ្យពិបាកក្នុងការធ្វើលំហាត់ប្រាណមែនទេ?
ប៉ុន្តែគ្មានអ្វីមួយដែលយេីងធ្វេីមិនបានឡេីយ សំខាន់កម្រិតណាយេីងច្នៃ កម្រិតណាយេីងឆ្លៀត ឬព្យាយាមបណ្តុះទម្លាប់ជាដេីម។
ខាងក្រោមនេះ ជាគន្លឹះមួយចំនួនជួយឱ្យអ្នកមានសកម្មភាព និងទទួលបានសុខភាពល្អក្នុងកាលៈទេសៈដ៏លំបាកជាសកលនេះ។
១. ធ្វេីសកម្មភាពសាមញ្ញៗ ងាយៗ (បោកសម្អាតផ្ទះ ថែសួន ដាំដំណាំ ឬរាំជាដេីម)
២. ហាត់ប្រាណជាមួយបច្ចេកវិទ្យា
(មិនថ្មីពេកទេ ទាយយកកម្មវិធីហាត់ប្រាណពី Internet អនុវត្តជាប្រចាំដោយខ្លួនឯង ឬជាមួយសមាជិកគ្រួសារ)
៣. ដេីរចុះដេីរឡេីងក្នុងផ្ទះ ឬក្នុងបរិវេណផ្ទះ
(អាចកាន់សៀវភៅអានក៏បាន ឬស្តាប់ចម្រៀងតាមចំណង់ចំណូលចិត្ត)
៤. សម្រាក
(ន័យនេះក្រៅពីគេង យេីងអាចហាត់ពត់ចិត្តតាមរយៈសមាធិ ស្មឹងស្មាធិ៍ជាដេីម)