Real Madrid ក្លាយជាពានរង្វាន់ Champions League ម្តងទៀត ខណៈដែលមានការរំពឹងទុកថាកហរុមនេះនឹងកាន់តែមានឥទ្ធិពលឡើង!


បន្ទាប់ពីចំណាយពេល ៩០ នាទីនៅឯកីឡដ្ឋាន Wembley ប្រវត្តិសាស្ត្របានកើតមានឡើងវិញនៅពេលដែលក្រុមបាល់ទាត់ Real Madrid ទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល។ ក្រុមបាល់ទាត់កំពូលរបស់អេស្ប៉ាញ បានក្លាយជាស្ដេចនៃទ្វីបអឺរ៉ុបម្តងទៀតដោយបានយកពានរង្វាន់មកផ្ទះវិញជាលើកទី១៥ ។

Real Madrid បានវាយលុកគ្រប់ការប្រកួតដើម្បីឈ្នះពានរង្វាន់ UEFA Champions League ឆ្នាំ 2023/24 បន្ទាប់ពីបានយកឈ្នះក្រុម Borussia Dortmund ក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley កាលពីថ្ងៃទី ១ ខែមិថុនា។

Madrid អះអាងថា ពួកគរលេងមិនបានល្អតាមដែលការរំពឹងទុក ប៉ុន្តែពួកគេនៅតែអាចដណ្ដើមយកជ័យជម្នះដូចដែលពួកគេធ្វើជាញឹកញាប់។ គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Dani Carvajal និង Vinicius Junior បានធ្វើឱ្យពួកគេអាចយកឈ្នះ ២-០ នៅចុងបញ្ចប់។

ឥឡូវនេះ អនាគត Madrid មើលទៅកាន់តែភ្លឺស្វាងទៅទៀត ដោយសារមានកីឡាករសំខាន់ៗ Jude Bellingham, Vinicius Jr, Federico Valverde, Rodrygo, Eder Militao, Aurelien Tchouameni និង Eduardo Camavinga ជាដើម ដែលសុទ្ធតែជាកីឡាករឆ្នើមៗ។

ឥឡូវនេះពួកគេក៏ហៀបនឹងបន្ថែមកីឡាករល្អបំផុតរបស់ពិភពលោកក្នុង Kylian Mbappe ហើយកីឡាករឆ្នើមប្រេស៊ីលម្នាក់ទៀតក៏នឹងមកដល់ខ្សែប្រយុទ្ធកណ្តាល Endrick ដែលមានអាយុ១៨ ឆ្នាំក្នុងខែកក្កដាខាងមុខនេះ។

នៅក្រៅទីលាន ម៉ាឌ្រីដបានឈរនៅលីគកំពូលឆ្នាំ២០២៤ របស់ Deloitte ជាមួយនឹងប្រាក់ចំណូលខ្ពស់បំផុត។ ការសិក្សាថ្មីមួយទៀតដោយក្រុមហ៊ុនវិភាគទិន្នន័យ Football Benchmark បានដាក់ ‘តម្លៃសហគ្រាស’ របស់ពួកគេលើសពីក្លឹបផ្សេងទៀតទាំងអស់ ហើយព្យាករណ៍ថាពួកគេនឹងមានក្រុមដែលមានតម្លៃបំផុតនៅក្នុងកីឡាបាល់ទាត់ក្នុងពេលឆាប់ៗនេះ។

ប្រភព៖ The New York Times