តើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីទី ៣១ របស់ថៃ ប្រសិនបើលោក ស្រេតថា ត្រូវរបូតតំណែងបន្ទាប់ពីការកាត់ក្ដីរបស់តុលាការ?


ស្របពេលមានភាពចលាចលនយោបាយ អ្នកវិភាគកំពុងពិចារណាអំពីអនាគតនៃរដ្ឋាភិបាលចម្រុះ រួមទាំងអ្នកដែលនឹងក្លាយជានាយករដ្ឋមន្ត្រីទី ៣១ របស់ប្រទេសថៃ ប្រសិនបើលោក ស្រេតថា ថាវីស៊ីន ត្រូវរបូតតំណែង បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ ជាការឆ្លើយតបនឹងញត្តិដែលដាក់ដោយសមាជិកព្រឹទ្ធសភាដែលកំពុងបន្ត។

ចៅក្រមតុលាការធម្មនុញ្ញចំនួនប្រាំមួយរូប ក្នុងចំណោមចៅក្រមទាំងប្រាំបួនរូប កាលពីថ្ងៃព្រហស្បតិ៍ បានបោះឆ្នោតទទួលយកញត្តិពីសមាជិកព្រឹទ្ធសភាចំនួន ៤០ រូប ដែលកំពុងស្នើឱ្យដកលោក ស្រេត ថា ពីតំណែងជានាយករដ្ឋមន្ត្រី ដោយចោទប្រកាន់នាយករដ្ឋមន្ត្រីរូនេះ ថាបានរំលោភក្រមសីលធម៌នយោបាយ ដោយ តែងតាំងលោក Pichit ជា រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បើទោះជាលោកធ្លាប់ជាប់ ពន្ធនាគារម្តងរួចមកហើយ ដោយសារមើលងាយ តុលាការ ។

តុលាការមិនបានព្យួរនាយករដ្ឋមន្ត្រីរូបនេះ ពីការបំពេញតួនាទីរបស់ខ្លួនទេ ប៉ុន្តែបាន ឭទាមទារ ការពន្យល់ជាលាយលក្ខណ៍អក្សរពីគាត់នៅថ្ងៃ ទី៧ ខែមិថុនាខាងមុខនេះ។ គេប៉ាន់ស្មានថា តុលាការនឹងពិចារណាលើសំណុំរឿងនេះ រយៈពេល ២ ទៅ ៣ ខែមុននឹងចេញសាលក្រម។

អ្នកវិភាគមួយចំនួនបារម្ភថា ករណីនេះ អាចបញ្ចប់អាជីពរបស់ ស្រេតថា។ មហាសេដ្ឋីជំនួញរូបនេះបានចូលធ្វើ នយោបាយក្នុងការបោះឆ្នោតសកល នៅខែឧសភា ឆ្នាំ២០២៣ ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រី ម្នាក់របស់បក្សភឿថៃ។ ប្រសិនបើ លោក ស្រេតថា ត្រូវបានដកចេញពីតំណែង រដ្ឋធម្មនុញ្ញចែងថា សភាត្រូវបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីពីបេក្ខជននាយករដ្ឋមន្ត្រី ដែលស្នើឡើងក្នុងការបោះឆ្នោតចុងក្រោយដោយគណបក្ស នយោបាយ ដែលមានសមាជិកសភាយ៉ាងតិច ២៥ រូប (បេក្ខជន អតិបរមាបីរូបក្នុងមួយ គណបក្ស)។ អ្នកឈ្នះត្រូវតែទទួលបានសម្លេងឆ្នោតច្រើនជាងពាក់កណ្តាលពីសភាជាន់ទាប ឬ ២៥០ ក្នុងចំណោម៥០០សំឡេងនៃសមាជិកសភា។

ដោយវិនិច្ឆ័យតាមលក្ខណៈវិនិច្ឆ័យទាំងនេះ មានគណបក្សចំនួន ៦ ដែលមានសមាជិកសភាចំនួន ២៥ នាក់ និងជាច្រើនទៀតដែលបានស្នើបេក្ខជននាយករដ្ឋមន្ត្រីទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតក្នុងអំឡុងពេលការបោះឆ្នោតសកលខែឧសភា ឆ្នាំ២០២៣។ បញ្ជីឈ្មោះអ្នកដែលគេគិតថាអាចស្នងតំណែងពីលោក ស្រេតថា រួមមាន៖

១. គណបក្សភឿថៃ ដែលមានអាសនៈសមាជិកសភាចំនួន ១៤១ បានស្នើបេក្ខភាពនាយករដ្ឋមន្ត្រីចំនួនបីរូបគឺលោក Srettha, Paetongtarn Shinawatra និង Chaikasem Nitisiri។ គេជឿថា Paetongtarn ដែលជាកូនស្រីរបស់បុព្វបុរសភឿថៃ និងជាអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន មានឱកាសច្រើនជាង Chaikasem ដែលជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានយុទ្ធសាស្ត្រនយោបាយរបស់បក្សភឿថៃ។

២. គណបក្ស Move Forward ដែលមាន ១៥១ អាសនៈ សមាជិកសភា ស្នើតែ Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រី។ ជាមួយនឹងគណបក្សនៅក្នុងជំរុំប្រឆាំងនៅតែតស៊ូនឹងករណីរំលាយ ជុំវិញការសន្យារបស់ខ្លួនក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថនោះ ឱកាសនៃការក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់គឺតិចតួចណាស់។

៣.គណបក្ស Bhumjaithai ដែលមាន ៧១ អាសនៈ សមាជិកសភាបានស្នើមេដឹកនាំរបស់ខ្លួន Anutin Charnvirakul ជាបេក្ខជននាយករដ្ឋមន្ត្រី។ លោក Anutin អាចនឹងរងការវាយប្រហារក្នុងតំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើគណបក្សរបស់លោកទទួលបាន ការ នាំមុខក្នុងក្រុមចម្រុះរដ្ឋាភិបាល។

៤. គណបក្ស Palang Pracharath ដែលមានអាសនៈសមាជិកសភាចំនួន ៤០ បានស្នើមេដឹកនាំរបស់ខ្លួន ឧត្តមសេនីយ៍ Prawit Wongsuwon ជាបេក្ខជននាយករដ្ឋមន្ត្រី ដែលត្រូវបានគេជឿថាជាអ្នកនៅពីក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤។ ឱកាសរបស់ Prawit ក្នុងការក្លាយជានាយករដ្ឋមន្ត្រីគឺមិនគួរឱ្យជឿនោះទេ។

៥. គណបក្ស United Thai Nation ដែលមានអាសនៈសមាជិកសភាចំនួន ៣៦ បានស្នើអតីតនាយករដ្ឋមន្ត្រី Prayut Chan-o-cha និង Pirapan Salirathavibhaga ជាបេក្ខជននាយករដ្ឋមន្ត្រី។ យ៉ាងណាក៏ដោយ លោក ប្រាយុទ្ធ ទំនងជាមិនមានសិទ្ធិទទួលបានតំណែងនេះទៀតទេ ខណៈពេលនេះ លោក ជាទីប្រឹក្សាឯកជន។

៦. គណបក្សប្រជាធិបតេយ្យដែលមាន ២៥ អាសនៈសមាជិកសភាបានស្នើអតីតមេដឹកនាំ Jurin Laksanawisit ជាបេក្ខជននាយករដ្ឋមន្ត្រី។ ដោយមានបក្សនៅក្នុងជំរំបក្សប្រឆាំង និងមិនមានការគាំទ្រគ្រប់គ្រាន់នោះ ជូ រិន ស្ទើរតែគ្មានឱកាសក្លាយជានាយករដ្ឋមន្ត្រីនោះទេ៕

ប្រភព៖ The Nation