គេហទំព័រទាំង៥ ទាញយកអត្ថបទស្រាវជ្រាវឥតគិតថ្លៃ


តើបញ្ហាទាំងនេះធ្លាប់កើតមានចំពោះអ្នកដែលជាអ្នកសិក្សាស្រាវជ្រាវ និងនិយមការអានដែរឬទេ?

ឧបមាថា ខណៈពេលមួយដែលអ្នកកំពុងតែស្វែងរកប្រភពឯកសារ ឬអត្ថបទស្រាវជ្រាវផ្សេងៗ ដើម្បីធ្វើជាសេចក្តីយោង ឬអំណះអំណាងទៅលើគំនិតអ្វីមួយសម្រាប់ការងារ ឬការសិក្សារបស់អ្នកផ្ទាល់ រឿងមួយដែលជាបញ្ហាកង្វល់ចម្បងរបស់អ្នក ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវទូទៅនោះ គឺតម្លៃ មែនទេ?

ជាការពិត ជារឿយៗតម្លៃជាវ ឬការទូទាត់ប្រាក់ទៅលើអត្ថបទស្រាវជ្រាវ ឬឯកសារផ្សេងៗវាហាក់ជាជញ្ជាំងឧបសគ្គដ៏ធំមួយសម្រាប់សិស្សានុសិស្សនិយាយជារួម ឬសិស្ស និស្សិតដែលមានបញ្ហាជីវភាពនិយាយដោយឡែក ឬក៏ស្ថាប័នអប់រំតូចៗដែលពុំមានលទ្ធភាពក្នុងការចំណាយជាប្រចាំទៅលើការទាញយកអត្ថបទ ឬឯកសារមកប្រើប្រាស់។

ដោយសារការអភិវឌ្ឍនូវបច្ចេកវិទ្យាឥតឈប់ឈរ យើងសង្កេតឃើញថា ប្រភពដែលអាចទាញយកឯកសារ ឬអត្ថបទផ្សេងៗមកប្រើប្រាស់បាន គឺមានសភាពទូលំទូលាយ ពិសេសគឺគេហទំព័រមានចំនួនច្រើន ថែមទាំងមុខងារ និងអត្ថប្រយោជន៍របស់វាទៀតសោត ក៏មានលក្ខណៈពិសេសរៀងៗខ្លួន។

ជាការចែករំលែកចំណេះដឹងនៃការទាញយកនេះ ពួកយើងសូមណែនាំលោកអ្នកនូវគេហទំព័រធំៗចំនួន៥ខាងក្រោម ដែលពួកយើងធ្លាប់ឆ្លងកាត់ និងសុទ្ធសឹងជាវេបសាយល្បីៗដែលមានអ្នកកំពុងប្រើប្រាស់រាប់លាននាក់នៅលើពិភពលោក។

ពួកយើងសង្ឃឹមថា យ៉ាងហោចណាស់វាអាចជួយសម្រួលដល់លោកអ្នកបានមួយកម្រិតផងដែរ ទាំងពេលវេលា ក៏ដូចជាថវិកាផ្ទាល់ខ្លួនក្នុងការស្វែងរក ឬទាញយកអត្ថបទ ឬឯកសារស្រាវជ្រាវតាមចំណង់ចំណូលចិត្ត៕

http://scholar.google.com/

https://sci-hub.do/

https://www.sciencedirect.com/

https://www.semanticscholar.org/

http://www.springer.com/