«ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យជាលើកទី៤ជូនរាជរដ្ឋាភិបាលកម្ពុជា»
ោងខ្លឹមសារទាំងស្រុងនៅលើទំព័រហ្វេសប៊ុកផ្លូវការ “Royal du Cambodge” នារសៀលថ្ងៃទី១២ ខែមីនានេះបានឱ្យដឹងថា
ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19 ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើងក្នុងព្រះនគរ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ វររាជមាតាជាតិខ្មែរ ក្នុងសេរី ភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានដ៏វិសេសវិសាលនូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ៤០មុឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។
“ព្រះរាជសកម្មភាពដ៏សប្បុរសធម៌ទាំងអស់នេះ គឺក្រោមព្រះរាជតម្រិៈដង្ហែតាមជានិច្ចចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម
នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះវិស័យសុខាភិបាល ជាពិសេសបញ្ហាសុខភាពរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ” ប្រភពខាងលើបញ្ជាក់យ៉ាងដូច្នេះ។
ប្រភពខាងលើកបន្តទៀតថា “នេះជាលើកទី៤ហើយ ដែលព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានជាព្រះរាជទ្រព្យផ្ទាល់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីត១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសរុបទាំង៤លើក មានចំនួន ៣,៧០០,០០០ ដុល្លារសហរដ្ឋអាមេរិក។”
ប្រភព៖ Royal du Cambodge