|

ក្រុមភ្លេងកាយរឹទ្ធិ រាជធានីភ្នំពេញ វិទ្យាល័យបាក់ទូក ក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្រុមភ្លេងកាយរឹទ្ធិជាតិល្អបំផុត


ក្រោយពីដំណើរការប្រកួតនាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ចប់ទៅ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញម្ចាស់ជ័យលាភីលេខ១ ការប្រកួតក្រុមភ្លេងកាយរឹទ្ធិ ដែលបានទៅលើក្រុមភ្លេងកាយរឹទ្ធិ រាជធានីភ្នំពេញ វិទ្យាល័យបាក់ទូក។

ដោយឡែក ក្រុមភ្លេងកាយរឹទ្ធិ រាជធានីភ្នំពេញ វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំបានក្លាយជាម្ចាស់ជ័យលាភីលេខ ២ និងក្រុមភ្លេងកាយរឹទ្ធិ ខេត្តសៀមរាប ទទួលបានជ័យលាភីលេខ៣។

សម្រាប់ជ័យលាភី លេខ ១ ទទួលបាន មេដាយ ទង់ជ័យលាភីលេខ១ ព្រមទាំងថវិកា ចំនួន ២០,០០០,០០០រៀល។ ជ័យលាភី លេខ ២ ទទួលបាន មេដាយ ទង់ជ័យលាភីលេខ២ ព្រមទាំងថវិកា ចំនួន ១២,០០០,០០០រៀល និងជ័យលាភី លេខ ៣ ទទួលបាន មេដាយ ទង់ជ័យលាភីលេខ៣ ព្រមទាំងថវិកា ចំនួន ៨,០០០,០០០រៀល។

សូមជម្រាបថា កម្មវិធីប្រកួតក្រុមភ្លេងកាយរឹទ្ធិ គឺជាការរៀបចំឡើងលើកទី១សម្រាប់កម្ពុជា ក្រោមប្រធានបទ«ភ្លេងក្នុងសន្តិភាព» ដោយមានការចូលរួមប្រកួតពីក្រុមភ្លេងកាយរឹទ្ធិចំនួន ៨ ក្រុម មកពី ៦ រាជធានីខេត្ត ៕