|

នាយកសាលាបឋមសិក្សាគំរូស្រុកមង្គលបូរី អំពាវនាវដល់មាតាបិតាសិស្សដាក់កន្សែងពោះគោតូចល្មមទុកឲ្យកូនជ្រលក់ទឹកស្អំពេលមករៀន ដើម្បីកាត់បន្ថយកំដៅ!


កម្ពុជាកំពុងប្រឈមមុខនឹងរលកកំដៅខ្លាំង ខណៈដែលសីតុណ្ហភាពតំបន់ខ្លះនៃប្រទេសបានលោកទៅដល់ ៤២ អង្សា ដែលជាកម្រិតខ្ពស់ ទាមទារឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសអ្នកដែលប្រកបការងារក្រោមកម្ដៅថ្ងៃ និងកុមារតូចៗជាដើម។

ជាក់ស្ដែង ខេត្តបន្ទាយមានជ័យស្ថិតក្នុងបញ្ជីខេត្តដែលមានសីតុណ្ហភាពក្ដៅខ្លាំង ដែលអាចបង្កជាហានិភ័យផ្នែកសុខភាពខ្ពស់។ ដោយសង្កេតឃើញបញ្ហានៃការឡើងកមហដៅនេះ ថ្មីៗនេះ នាយកសាលាបឋមសិក្សាគំរូស្រុកមង្គលបូរី បានធ្វើការអំពាវនាវដល់មាតាបិតាសិស្សទាំងអស់ ឱ្យដាក់កន្សែងពោះគោតូចល្មមទុកឲ្យកូនជ្រលក់ទឹកស្អំ ពេលមករៀនដើម្បីកាត់បន្ថយកំដៅ និងណែនាំកូនៗញ៉ាំទឹកឲ្យបានច្រើន។

សូមជម្រាបថា សាលាបឋមសិក្សាគំរូស្រុកមង្គលបូរី មានទីតាំងស្ថិតនៅក្នុងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។