|

ទស្សនៈវិទូឥណ្ឌាដែលស្ថិតក្នុងបញ្ជីបុគ្គលដ៏មានឥទ្ធិពលបំផុតលើពិភពលោក នឹងដឹកនាំប្រតិភូអន្តរជាតិចំនួនប្រមាណ ១៣០នាក់ មកកាន់កម្ពុជា


ទស្សនៈវិទូឥណ្ឌា Sadhguru នឹងដឹកនាំប្រតិភូអន្តរជាតិចំនួនប្រមាណ ១៣០នាក់ មកកាន់កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍សមាធិ “Mystic Musing” ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២៤ នៅទឹកដីអង្គរខេត្តសៀមរាប។

Sadhguru ជាទស្សនៈវិទូល្បីល្បាយ និងមានឥទ្ធិពលមួយរូបក្នុងពិភពលោក ហើយបានជាប់ឈ្មោះជាបុគ្គលដែលមានឥទ្ធិពលបំផុតចំនួន ៥០ នាក់របស់ប្រទេសឥណ្ឌា ការងាររបស់ Sadhguru បានប៉ះពាល់ដល់ជីវិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកតាមរយៈកម្មវិធីផ្លាស់ប្តូររបស់គាត់។ Sadhguru មាន សមត្ថភាពពិសេសក្នុងការធ្វើឱ្យវិទ្យាសាស្ត្រ យោគបុរាណទាក់ទងនឹងចិត្តសហសម័យ ដោយដើរតួជាស្ពានឆ្ពោះទៅកាន់វិមាត្រដ៏ជ្រៅ នៃជីវិត។ វិធីសាស្រ្តរបស់គាត់មិនសំដៅលើប្រព័ន្ធជំនឿណាមួយទេ ប៉ុន្តែផ្តល់នូវវិធីសាស្រ្តសម្រាប់ការផ្លាស់ប្តូរខ្លួនឯងដែលបង្ហាញឱ្យឃើញ និងមានឥទ្ធិពល។

គួរបញ្ជក់ផងដែរថា លោកសាស្ត្រចារ្យ Sadhguru មានចំនួនអ្នកចូលទស្សនារាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា និងជាប្រធានមូលនិធិ ISHA Foundation កំពុងដឹកនាំប្រតិភូរបស់លោក ចូលទស្សនាកម្ពុជា ជាពិសេសប្រាសាទនានាជាច្រើនក្នុងតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប៕

ប្រភព៖ ក្រសួងទេសចរណ៍, Shadhguru