|

លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសដែលឯកឧត្តមត្រូវបានបោះឆ្នោតជ្រើសតាំងជា អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥


លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា បានផ្ញើសារគោរពជូនពរនិងអបអរសាទរ ជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសដែលឯកឧត្តមត្រូវបានបោះឆ្នោតជ្រើសតាំងជា អនុប្រធានទី២ ព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

«យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ និងសមាជិក-សមាជិកាទាំងអស់ នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា សូមគោរពជូនពរនិងអបអរសាទរ ជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសដ៏ថ្លៃថ្លា ដែលឯកឧត្តមទទួលបានការបោះឆ្នោតជ្រើសតាំងជាអនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥។ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា ក្នុងភារកិច្ចថ្មី ជាអនុប្រធានទី២ ព្រឹទ្ធសភា ឯកឧត្តម ពិតជាបន្តចូលរួមដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើន ក្រោមមគ្គុទេសក៍ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាំមកនូវឧត្តមប្រយោជន៍ជាតិ ស្ថិរភាព និងវឌ្ឍនភាពលើគ្រប់វិស័យ។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួង វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះឯកឧត្តមនិងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត៕»