|

សារលិខិតអបអរសាទរពី លោក ហោ សំណាង គោរពជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានទទួលការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត តែងតាំងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ


លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា បានផ្ញើសារគោរពជូនពរនិងអបអរសាទរ ចំពោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសដែលរដ្ឋសភានីតិកាលទី៧ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត តែងតាំងបំពេញបន្ថែម ក្នុងតួនាទីដ៏ខ្ពង់ខ្ពស់ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក ហោ សំណាង តំណាងឲ្យសមាជិក-សមាជិកាទាំងអស់នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា បានគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ឲ្យបានសម្រេច រាល់គ្រប់ភារកិច្ចជាតិដ៏ឧត្តុង្គឧត្តម ប្រកបដោយជោគជ័យត្រចះត្រចង់៕